គ្រូខេត្តព្រះសីហនុថា ឧបសគ្គធំជាងគេក្នុង League-II គឺក្រុម EDC

នូ មករា September 27, 2016


ភ្នំពេញ៖ លោក អ៊ុង វណ្ណដូ គ្រូបង្វឹកក្រុមកំពង់ផែស្វយ័តខេត្តព្រះសីហនុ បានលើកឡើងថា គូប្រជែងតំណែងជើងឯកលីគលំដាប់ទី២ ឬ League-II ដ៏សំខាន់ជាងគេរបស់ក្រុមលោក នៅក្នុងរដូវកាលទី១នេះ គឺក្រុមបាល់ទាត់អគ្គិសនីកម្ពុជា(EDC) បើទោះបីក្រុមនេះទើបបង្កើនថ្មីថ្មោងក៏ដោយ ។

13700229_1062558740505252_5205688886730996512_n

ការលើកឡើងបែបនេះ គឺបន្ទាប់ពីលោកដឹកនាំក្រុមកំពង់ផែស្វយ័តខេត្តព្រះសីហនុ យកឈ្នះក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ១-០ នៃជំនួបបើកឆាក League-II កាលពីចុងសប្ដាហ៍កន្លងទៅ ។ លោក អ៊ុង វណ្ណដូ បានចាត់ទុកក្រុម EDC គឺជាក្រុមខ្លាំងជាងគេ ព្រោះក្រុមនេះមានការគ្រប់គ្រង និងប្រមូលផ្ដុំច្បាស់លាស់ ។

img_2315

គ្រូបង្វឹកវ័យខ្ទង់ ៣០ឆ្នាំរូបនេះ បាននិយាយថា «និយាយទៅសម្រាប់ក្រុមជាប់លេខ១ តាមតំបន់នៃពាន Hun Sen Cup កន្លងទៅ គឺយើងមិនសូវមានការបារម្ភនោះទេ តែយើងក៏មិនអាចមើលស្រាលគូប្រកួតបានដែរ ។ ប៉ុន្ដែអ្វីដែលជាឧបសគ្គខ្លាំង គឺក្រុមថ្មីៗ ពិសេសក្រុម EDC ដែលមានការប្រមូលផ្ដុំបានទូលំទូលាយ នឹងធ្វើឲ្យមានការពិបាកទប់ទល់» ។

img_2334

គួរបញ្ជាក់ថា លីគលំដាប់ទី២ នេះមាន ៩ក្រុមចូលរួម ហើយត្រូវប្រកួតវិលជុំមួយជើង ដើម្បីសន្សំពិន្ទុ ។ ចំពោះក្រុមណាសន្សំពិន្ទុបានច្រើនជាងគេ ពោលគឺក្រុមជាប់លេខ១ និងលេខ២ នឹងទទួលបានសិទ្ធិចូលរួមប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០១៧ ប៉ុន្ដែបើសិនក្រុមលេខ១ និងលេខ២ នោះ ជាក្រុមនៃក្លឹប ឬសមាគមមានឈ្មោះលេងនៅលីគកំពូលស្រាប់ គឺត្រូវជ្រើសរើសក្រុមចំណាត់ថ្នាក់បន្ទាប់មកជំនួសវិញ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត