ប្រធាន FFC គាំទ្ររដ្ឋមន្ដ្រីក្រសួងអប់រំ រឿងឲ្យក្លឹប Cambodian Tiger ប្រើកីឡដ្ឋានខេត្តសៀមរាប

នូ មករា September 26, 2016


ភ្នំពេញ៖ ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានបង្ហាញពីជំហរគាំទ្រពេញទំហឹងនូវការសម្រេចចិត្តរបស់ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ជុំវិញការសម្រេចឲ្យក្លឹបបាល់ទាត់ខេមបូឌានថាយហ្គ័រ (Cambodian Tiger FC) ប្រើប្រាស់កីឡដ្ឋានខេត្តសៀមរាប ដើម្បីរៀបចំការប្រកួតផ្សេងៗ រួមទាំងការយកកីឡដ្ឋាននេះធ្វើជាផ្ទះសម្រាប់លីគកំពូលកម្ពុជា ឆ្នាំ២០១៧ ផងដែរ ។

14470457_1795177974053036_5060185594325133105_n

ប្រធាន FFC រូបនេះ បានមានប្រសាសន៍ថា ក្នុងនាមប្រធានសហព័ន្ធ ឯកឧត្តមមានការសប្បាយចិត្ត ដែលក្រសួងអប់រំ ជាអាណាព្យាបាល បានឯកភាពឲ្យក្លឹបសមាជិកលីគកំពូលកម្ពុជា គឺក្លឹបខេមបូឌានថាយហ្គ័រ ប្រើប្រាស់កីឡដ្ឋានខេត្តសៀមរាប ដែលបង្កើនសិទ្ធផលឲ្យបានកាន់តែល្អប្រសើរក្នុងវិស័យបាល់ទាត់កម្ពុជា ។ ពិសេសគឺធ្វើឲ្យថ្នាក់ដឹកនាំក្លឹបខេមបូឌានថាយហ្គ័រ ដែលជាជនជាតិជប៉ុនកាន់តែមានទំនុកចិត្តក្នុងការអភិវឌ្ឍន៍ក្លឹបរបស់ខ្លួនបន្ថែមទៀត។

14457509_1795180970719403_2939966364639078398_n

ឯកឧត្តមបានមានប្រសាសន៍ថា៖ «សហព័ន្ធសូមស្វាគមន៍ ចំពោះការសម្រេចចិត្តខាងនយោបាយរបស់ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ។ សហព័ន្ធសូមលើកទឹកចិត្ត និងជំរុញក្លឹបខេមបូឌានថាយហ្គ័រ ព្រោះក្លឹបនេះដឹកនាំដោយជនបរទេស ពិសេសគឺជប៉ុន ដែលគាត់បានចាប់អារម្មណ៍ក្លឹបនេះជាខ្លាំង…។ ខ្ញុំសប្បាយចិត្តជាមួយមិត្តភ័ក្ដិបរទេស ដែលចង់ជួយបាល់ទាត់កម្ពុជា តាមរយៈការឧបត្ថម្ភគាំទ្របង្កើតឲ្យមានក្លឹបបាល់ទាត់មួយនៅកម្ពុជា» ។

14446190_1284154998301935_6637224431691867610_n

«ឥលូវនេះជប៉ុនបានបង្កើនក្លឹប តែបើចិន វៀតណាម ឬកូរ៉េមកបង្កើតក្លឹបបន្ថែមទៀត គឺខ្ញុំកាន់តែសប្បាយចិត្ត ព្រោះបើមានក្លឹបច្រើនមានកីឡាករខ្លាំងៗមកលេងច្រើន នោះបាល់ទាត់យើងក៏ខ្លាំងតាមហ្នឹងដែរ ។ ដូច្នេះបើសិនក្លឹបខេមបូឌានថាយហ្គ័រ សំណើរអ្វីពាក់ព័ន្ធនឹងការប្រើប្រាស់កីឡដ្ឋានខេត្តសៀមរាប ដែលក្រសួងអប់រំបានបើកភ្លើងខៀវឲ្យប្រើប្រាស់ គឺសហព័ន្ធរង់ចាំការឯកភាពជានិច្ច» ។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម សៅ សុខា ៕

14390889_1284155021635266_513573027373546677_n

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត