Darts: Phil Taylor ឈ្នះជើងឯក Champions League of Darts

លី រិទ្ធី September 26, 2016


កីឡាករ Phil Taylor បានយកឈ្នះលើកីឡាករលំដាប់លេខ ១ ពិភពលោក Michael van Gerwen ជាលើកទី ២ ក្នុងរយៈពេល ២ ថ្ងៃដើម្បីឈ្នះជើងឯក inaugural Champions League of Darts នៅទីក្រុង Cardiff។

ជើងឯកពានរង្វាន់ពិភពលោក ១៦ សម័យ កីឡាករ Taylor បានបង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះក្នុងការប្រកួតនាចុងសប្តាហ៍នេះដើម្បីយកឈ្នះលើកីឡាករសញ្ជាតិ ហូឡង់ ក្នុងលទ្ធផល ១១-៥ ក្នុងវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីបានយកឈ្នះលើកីឡាករដដែលនេះក្នុងវគ្គចែកពូល ១០-៤ ផងដែរ។

កីឡាករវ័យ ៥៦ ឆ្នាំរូបនេះឈ្នះជើងឯកដោយឱមជាមួយនឹងទឹកប្រាក់ ១០០,០០០ ផោន។ នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កីឡាករ Taylor យកឈ្នះកីឡាករ James Wade ខណៈកីឡាករ Van Gerwen យកឈ្នះលើកីឡាករ Gary Anderson។

ក្រោយឈ្នះជើងឯក Taylor កីឡាករលំដាប់លេខ ៤ ពិភពលោករូបនេះបាននិយាយថា៖ “ខ្ញុំពិតជារីករាយនៅពេលនេះ គ្រាន់តែបានឈានដល់វគ្គផ្តាច់ព្រ័ត្រគឺខ្ញុំរីករាយណាស់ទៅហើយ។ ឈ្នះជើងឯកពិតជាអារម្មណ៍មួយដែលពិសេស៕”

screen-shot-2016-09-26-at-9-16-51-am

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត