Shanghai Masters: កីឡាករ Ding Junhui យកឈ្នះជើងឯកពិភពលោក Mark Selby ក្នុងវគ្គផ្តាច់ព្រ័ត្រ

លី រិទ្ធី September 26, 2016


កីឡាករ Ding Junhui ឈ្នះជើងឯក Shanghai Masters ជាលើកទី២ ជាមួយនឹងលទ្ធផល ១០-៦ ទៅលើកីឡាករជើងឯកពិភពលោក Mark Selby ក្នុងវគ្គផ្តាច់ព្រ័ត្រ។

កីឡាករសញ្ជាតិ អង់គ្លេស វ័យ ៣៣ ឆ្នាំ Selby ដែលបានយកឈ្នះលើកីឡាករ Ding ក្នុងលទ្ធផល ១៨-១៤ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Crucible កាលពីខែ ឧសភា បាននាំមុខមុន ៣-១ មុននឹងគូប្រកួតរបស់ខ្លួនវាយបកវិញនាំមុខ ៦-៣ ក្នុងម៉ោងសម្រាក។

ក្រោយមកកីឡាករ Selby ធ្វើបាន ៧៦ ពិន្ទុ និង ១០០ពិន្ទុ មុននឹងតាមស្មើកីឡាករ Ding ក្នុងលទ្ធផល ៦-៦។ ប៉ុន្តែកីឡាករ Ding វ័យ ២៩ ឆ្នាំបានគ្រប់គ្រងការប្រកួតដោយធ្វើបាន ៩៧ ពិន្ទុ និង ៦៣ ពិន្ទុ ដើម្បីឈ្នះជើងឯក Shanghai Master ជាលើកទី ២ របស់ខ្លួន៕

screen-shot-2016-09-26-at-8-54-55-am

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត