លទ្ធផលសរុបនៃការប្រកួតក្នុងព្រឹត្តិការណ៍ដណ្តើមខ្សែក្រវាត់កាលពីសប្ដាហ៍មុន

នូ មករា September 26, 2016


ភ្នំពេញ៖ សម្រាប់ការប្រកួតប្រដាល់ក្នុងសប្ដាហ៍នេះក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់លើសង្វៀនអប្សរាដែលប្រកួតជាលក្ខណៈម៉ារ៉ាតុងនោះមានអ្នកប្រដាល់ ៤រូបចូលរួមគឺកម្ពុជា ២រូប ថៃ១រូប និងឡាវ ១រូប ។ ការប្រកួតនៅជុំទី១ ដែលមាន ៣ទឹកនោះអ្នកប្រដាល់កម្ពុជា កំពែង ខ្មៅ បានឈ្នះអ្នកប្រដាល់ថៃ Det Sayam ដោយពិន្ទុ ស្របពេលដែលកីឡាករ សុខ ទូ មកពីក្លិបឃ្លាំងមឿងកីឡាក៏បានយកឈ្នះអ្នកប្រដាល់ឡាវ់ A Non ដោយពិន្ទុដែរ។ ក្រោយមកទៀតនៅក្នុងការប្រកួតផ្ដាច់ព្រ័ត្ររវាងអ្នកឈ្នះ និងអ្នកឈ្នះដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់នោះ កីឡាករ កំពែង ខ្មៅ បានយកឈ្នះ សុខ ទូ មុនទឹកទី៥ ហើយក៏ក្លាយជាម្ចាស់ខ្សែក្រវាត់ Naga World សម្រាប់ប្រភេទទម្ងន់ ៥៤គីឡូក្រាមតែម្តង។

photo_2016-09-26_05-28-10-800x600

ដោយឡែក ចំពោះការប្រកួតជម្រុះជុំទី៣ នៃព្រឹត្តិការណ៍ TV5 Boxing Knock-Out វិញនោះ យ៉ុន ដារ័ត្ន មកពីក្លិបតាឡីដំរីមានរិទ្ធបានខ្ទាតចេញពីការប្រកួតបន្ទាប់ពីបានប្រកួតចាញ់ ស្រៀង ទិតធិ មកពីក្លិបសម្បត្តិគុនខ្មែរដោយពិន្ទុនោះ ។ ចំណែកមួយគូទៀតគឺ ឈុន បញ្ញា មកពីក្លិបរ៉ាហាប់ស្វាយប៉ាកដណ្ដើមបានកៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របន្ទាប់ពីប្រកួតឈ្នះ ម៉ន វន្នី (ក្លិបការិយាល័យទី៥ កងទ័ពជើងគោក) ដោយពិន្ទុរួចមក។ ដូច្នេះពេលនេះឈុន បញ្ញា និង ស្រៀង ទិតធិ ត្រូវត្រៀមខ្លួនដើម្បីប្រកួតគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាបន្តទៀត ដោយអ្នកឈ្នះនឹងបានឡើងប្រកួតវគ្គផ្ដាច់ព្រ័ត្រតែម្តង។

photo_2016-09-26_05-26-44-800x600

សម្រាប់ការប្រកួតវិលជុំខ្សែក្រវាត់ស្រាបៀរកម្ពុជាទម្ងន់ ៦៩គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍វិញ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ផាន់ គ្រាន់ មកពីក្លិបគុជសារកីឡាបន្ទាប់ពីចាញ់ ១ ប្រកួតដំបូងនោះគេបានប្រើកែងផ្ដួលអ្នកប្រដាល់ឡាវ Thav Prommin ឲ្យសន្លប់នៅទឹកទី ២ ស្របពេលដែល ឡុង សុភី មកពីក្លិបសាលវ័ន្ដកីឡាក៏បានឈ្នះមួយប្រកួតទៀតហើយដោយបំបាក់អ្នកប្រដាល់ឡាវ Thav Poulakvong ដោយពិន្ទុរួចមក៕

photo_2016-09-26_05-27-51-800x600

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត