Tottenham Hotspur: កីឡាករ Danny Rose បន្តកុងត្រារហូតដល់ឆ្នាំ ២០២១

លី រិទ្ធី September 24, 2016


ខ្សែការពាររបស់ក្លឹប Tottenham Hotspur កីឡាករ Danny Rose បានចុះកុងត្រាថ្មីជាមួយក្លឹបដែលមានរយៈពេលរហូតដល់ឆ្នាំ 2021។

ខ្សែការពារស្លាបឆ្វេង វ័យ ២៦ ឆ្នាំលេងបាន ១២៦ ប្រកួត ឲ្យក្លឹប Spurs ដោយរកបាន ៩ គ្រាប់ តាំងពីបានផ្ទេរពីក្លឹប Leeds នៅខែកក្កដា ២០០៧។ ក្រោយចុះកុងត្រាកីឡាកររូបនេះបានប្រាប់ថា៖ “អ្នកគ្រប់គ្នាសុទ្ធតែដឹងថាក្លឹបនេះដើរទៅរកទិសដៅដែលត្រឹមត្រូវ។ ខ្ញុំពិតជារីករាយដែលបានបន្តនៅជាមួយក្លឹបរបស់ដល់ឆ្នាំ ២០២១។

កីឡាករ Rose បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអង់គ្លេសបាន ៨ ប្រកួត ដោយបង្ហាញខ្លួនលើកដំបូងនៅខែ មិនា ក្នុងការប្រកួតដែលបានឈ្នះលើក្រុមជម្រើសជាតិ អាល្លឺម៉ង់ ៣-២ នៅទីក្រុង Berlin។

គួរបញ្ជាក់ផងដែរថា កុងត្រាចាស់របស់កីឡាកររូបនេះគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០១៩៕

 

screen-shot-2016-09-23-at-4-23-03-pm

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត