ឡុង សុភី និង ផាន់ គ្រាន់ ត្រូវប្រយុទ្ធជាមួយអ្នកប្រដាល់ឡាវ ដើម្បីដណ្តើមសិទ្ធិដណ្តើមខ្សែក្រវាត់

នូ មករា September 23, 2016


ភ្នំពេញ៖ កីឡាករ ឡុង សុភី ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ឡាវឈ្មោះ Thav Poulakvong ក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់ស្រាបៀរកម្ពុជាទម្ងន់ ៦៩គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍នារសៀលថ្ងៃទី២៥ ខែកញ្ញា ខាងមុខនេះ ។ គួរបញ្ជាក់ថាគឺ Thav Poulakvong នេះហើយដែលធ្វើឲ្យ ផាន់ គ្រាន់ មកពីក្លិបគុជសារកីឡាចាញ់យ៉ាងអាម៉ាស់នោះ ។ សុភីមានប្រវត្តិប្រកួតចំនួន ១២៨ដង ឈ្នះ ៩៦ដង ចាញ់ ២៤ដងស្មើពិន្ទុ ៨ដង និងវាយគូប្រកួតឲ្យសន្លប់បាន ៤៨ដង ។ ចំពោះអ្នកប្រដាល់ឡាវ Thav Poulakvong វិញមានប្រវត្តិប្រកួតចំនួន ៩៩ដង ឈ្នះ ៨១ដង ចាញ់ ១៦ដង និងស្មើពិន្ទុ ២ដង ។ សុភីជាអ្នកប្រដាល់ពូកែជង្គង់ហើយកែងរបស់គេក៏មិនអន់ដែរន៉ុន្តែអ្នកប្រដាល់រូបនេះមុខជ្រាយ និងអន់ពោះបន្តិច ។ ចំពោះ Thav Poulakvong វិញក៏មានស្នៀតជង្គង់ល្អដែរ ឯកែងរបស់គេក៏មិនអន់ជាងសុភីដែរ ។ ដូច្នេះ ចាំមើលថា សុភី ឬមួយ អ្នកប្រដាល់ឡាវដែលនឹងបានទទួលជ័យជម្នះ?

long-sophy-vs-thav-poulakvong

ចំពោះផាន់ គ្រាន់ មកពីក្លិបគុជសារកីឡាត្រូវតស៊ូជាមួយអ្នកប្រដាល់ឡាវ Thav Prommin ហើយអាចនិយាយបានថានេះជាគូប្រកួតមួយដែលខ្សោយជាងគេហើយព្រោះអ្នកប្រដាល់ឡាវរូបនេះត្រូវឡុង សុភី ប្រើពេលតែ ១៩វិនាទីប៉ុណ្ណោះផ្ដួលបានសម្រេច ។ ផាន់ គ្រាន់ មានប្រវត្តិប្រកួតចំនួន ៨០ដង ឈ្នះ ៦៦ដង ចាញ់ ១៣ដង ស្មើពិន្ទុ ១ដង ។សម្រាប់ព្រឹត្តិការណ៍នេះមួយប្រកួតដំបូងរបស់ផាន់ គ្រាន់ បានជួបបរាជ័យ ឯអ្នកប្រដាល់ឡាវ Thav Prommin ក៏បរាជ័យដូចគ្នាដែរ ៕

phan-kron-vs-thav-prommin

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត