EPL: Manchester United ឬ Leicester City បាន ៣ ពិន្ទុយប់នេះ?

លី រិទ្ធី September 24, 2016


ការប្រកួតបាល់ទាត់ English Premier League រដូវកាល ២០១៦-២០១៧ សប្តាហ៍នេះក្លឹបបិសាចក្រហម Manchester United នឹងត្រូវបើកកីឡដ្ឋាន Old Trafford របស់ខ្លួនដើម្បីគូរប្រកួតជើងឯករដូវកាលមុន Leicester City នៅល្ងាចថ្ងៃសៅរ៍ ទី ២៤ កញ្ញា ២០១៦ វេលាម៉ោង ១៨:៣០ នាទីល្ងាច។

24-09-2016-01

-ស្ថិតិ

ក្លឹប Manchester United នឹងក្លឹប Leicester City ធ្លាប់ជួបគ្នាចំនួន ២០ ប្រកួតដែលក្នុងនោះក្លឹប Manchester United ឈ្នះ ១២ ប្រកួត ក្លឹប Leicester City ឈ្នះ ២ ប្រកួត នឹង ស្មើគ្នា ៦ ប្រកួត។

screen-shot-2016-09-23-at-3-15-52-pm

ចំណែកឯការជួបគ្នា ៥ ប្រកួតចុងក្រោយគឹក្លឹប Manchester United ឈ្នះ ២ ប្រកួត ក្លឹប Leicester City ឈ្នះ ១ ប្រកួត នឹង ស្មើគ្នា ២ ប្រកួត។

screen-shot-2016-09-23-at-3-16-12-pm

ចំណែក ៥ ប្រកួតចុងក្រោយរបស់ក្លឹបទាំងពីរមានដូចជា ក្លឹប Manchester United ឈ្នះ ៣ ចាញ់ ២ ខណៈក្លឹប Leicester City ឈ្នះ ២ ចាញ់ ២ និង ស្មើ ១។

screen-shot-2016-09-23-at-3-16-29-pm

ប្រសិនជាយើងមើលពីស្ថិតិរបស់ក្រុមទាំងពីរនៅក្នុងរដូវកាលនេះក្រោយការប្រកួត ៥ វិញ យើងឃើញថា ក្លឹបបិសាចក្រហម Manchester United បច្ចុប្បន្នកំពុងតែលេខ ៧ ខណៈដែលក្លឹប Leicester City ឈនៅលេខ ១១ ។

screen-shot-2016-09-23-at-3-16-42-pm

ក្លឹប Leicester ឈ្នះតែមួយប្រកួតប៉ុណ្ណោះក្នុងការប្រកួត ១៨ ប្រកួតដែលពួកគេមកលេងនៅកីឡដ្ឋាន Old Trafford (ស្មើ ៥ និងចាញ់ ១២)។ ក្លឹបិសាចក្រហម រកបានគ្រាប់បាល់ក្នុងការប្រកួត ១៤ ប្រកួតចុងក្រោយនៅ Premier League ក្នុងការប្រកួតជាមួយក្លឹប Leicester ដោយសរុបរកបាន ៣៣ គ្រាប់។

កីឡាករ Jamie Vardy រកគ្រាប់បាល់បាន ៣ ប្រកួតក្នុងការជួបគ្នា ៤ប្រកួតរវាងក្លឹប Manchester United និងក្លឹប Leicester។

-អ្នកចាត់ការទូទៅ

លោក Jose Mourinho មិនទាន់ទទួលបានជ័យជម្នះក្នុងការជួបគ្នា ៤ ប្រកួតជាមួយលោក Claudio Ranieri ដែលក្នុងនោះរួមទាំងបរាជ័យ ២ ប្រកួតចុងក្រោយនេះផងដែរ។ (ឈ្នះ ០ ស្មើ ២ ចាញ់ ២)

លោកបានប្រាប់ថា៖ “ក្លឹប Leicester City គឺជាក្លឹបដែលងាយនឹងយល់ពីទម្រង់លេង ទម្រង់ការពារ និងទម្រង់ប្រយុទ្ធ តែក្លឹប Leicester City នៅតែជាក្លឹបដែលពិបាកលេងជាមួយ។”

jose-mourinho

លោក Claudio Ranieri អ្នកចាត់ការទូទៅក្លឹប Leicester City បានប្រាប់ថា៖ “យើងនឹងប្រឹងប្រែងឲ្យអស់សមត្ថភាពក្នុងការប្រកួតនេះ ហើយអ្នកចាំទី Kasper ហ្វឹកហាត់បានល្អប៉ុន្មានថ្ងៃនេះ ប៉ុន្តែសាច់ដុំរបស់កីឡាកររូបនេះមានការឈឺចាប់បន្តិចដូចនេះខ្ញុំត្រូវការពិនិត្យជាមុនសិន៕”

claudio-ranieri

អត្ថបទ៖ រិទ្ធី

រូបភាព៖ Premier League

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត