សហព័ន្ធអត្តពលកម្មបិទវគ្គបំប៉នអាជ្ញាកណ្ដាល-ចៅក្រម ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតធំៗ

នូ មករា September 23, 2016


ភ្នំពេញ៖ វគ្គបំប៉នអាជ្ញាកណ្ដាល-ចៅក្រមកីឡាអត្តពលកម្មដែលបានចាប់ផ្ដើមកាលពីថ្ងៃទី២០ ខែកញ្ញាមកនោះបានបញ្ចប់ជាស្ថាពរហើយនៅថ្ងៃទី២៣ ខែកញ្ញានេះហើយ ដោយមានសិក្ខាកាមចូលរួមចំនួន ៤០នាក់មកពីសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត ដែលសុទ្ធសឹងតែជាគ្រូបង្វឹកដោយបានសិក្សាលើគោលការណ៍ចំនួន ៣ គឺសិក្សាលើទ្រឹស្ដី ការពិភាក្សា និង ការអនុវត្តន៍នៅលើទីលាន ។ វគ្គនេះក៏មានធ្វើបទបង្ហាញលើវិញ្ញាសារត់ដូចជា វិញ្ញាសារត់ល្បឿន រត់ចម្ងាយ និងរត់បណ្ដាក់ ក៏ដូចជាការបង្ហាញពីបច្ចេក ទេសនៃវិញ្ញាសាចោលស្ន ចោលថាស និងចោលដុំដែក ព្រមទាំងការបង្ហាញពីវិញ្ញាសាលោតកម្ពស់ លោតចម្ងាយ លោតបណ្ដាក់ ៣ដង និងការបង្ហាញពីវិញ្ញាសាដើរ ផងដែរ ។ ក្រៅពីនេះក៏មានការបង្ហាញពីការរៀបចំទីលានប្រកួតថែមទៀតផង ។

dsc_0090-2

លោកប៉ែន វុទ្ធី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត និងជាអ្នកគ្រប់គ្រងវគ្គបានបញ្ជាក់ថា វគ្គសិក្សានេះវគ្គមានទាំងការពិភាក្សា និងពិគ្រោះគ្នារវាងគ្រូឧទ្ទេសជាមួយសិក្ខាកាមបានយ៉ាងល្អ ហើយលទ្ធផលនៃការសិក្សាគឺ ៣០ភាគរយបានទទួលនិទ្ទេសល្អប្រសើរមានន័យថា ពួកគេអាចធ្វើជាប្រធានអាជ្ញាកណ្ដាល ឬចៅក្រមនៅពេលប្រកួតថ្នាក់ជាតិបាន ។ ក្រៅពីនោះ បើទោះបីលទ្ធផលរបស់ពួកគេមិនសូវប្រសើរក៏ដោយតែគេអាចបំពេញតួនាទីជាចៅក្រម ឬ អាជ្ញាកណ្ដាលនៃការប្រកួតធម្មតាបាន ។

dsc_0066

ឯកឧត្តមប៊ុន សុខ ប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្តបានមានប្រសាសន៍ពេលប្រគល់វិញ្ញាបនបត្រថា នេះជាការពង្រឹងសមត្ថភាពអាជ្ញាកណ្ដាល ចៅក្រមដើម្បីត្រៀមចូលរួមក្នុងការរៀបចំការប្រកួតកីឡាជាតិលើកទី១ នាពេលខាងមុខនេះ ។ ឯកឧត្តមក៏បានសន្យាថានឹងបន្តពង្រឹងសមត្ថភាពដល់អ្នកបច្ចេកទេសថ្នាក់ខេត្តទាំងអស់ដើម្បីសម្រួលការលំបាកដោយមិនចាំបាច់បញ្ជូនអ្នកបច្ចេកទេសពីសហព័ន្ធទៅជួយរៀបចំនោះឡើយ៕

dsc_0080

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត