អង្គភាពកីឡាក្រសួងមហាផ្ទៃ នឹងបញ្ជូន ១០ប្រភេទកីឡាចូលរួមព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០១៦

នូ មករា September 23, 2016


ភ្នំពេញ៖ ក្រុមកីឡាក្រសួងមហាផ្ទៃ ដែលជាអង្គភាពកីឡាមួយដែលមានក្លឹបកីឡាច្រើនជាងគេក្នុងប្រទេសកម្ពុជានោះ បានប្រកាសបញ្ជូនអត្តពលិក ក៏ដូចជាប្រតិភូនៃកីឡាចំនួន ១០ប្រភេទរបស់ខ្លួនដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាថ្នាក់ជាតិលើកទី១ ឬហៅថា National Games 2016 ដែលគ្រោងនឹងចាប់ផ្ដើមនាថ្ងៃទី២៥ ខែតុលា ខាងមុខនេះ។

12592609_111076232625171_4756418820692741596_n

កីឡាចំនួន ១០ ប្រភេទនោះមានដូចជាហែលទឹក មានអត្តពលិក ១០ នាក់ ក្នុងនោះនារី ៤ នាក់, ប្រដាល់មានចំនួន ១៦ នាក់, អត្តពលកម្មចំនួន ១០ នាក់, ល្បុក្កតោមានចំនួន ១០ នាក់, ប៉េតង់ ១៥ នាក់, វាយកូនបាល់ ៧ នាក់, បាល់បោះបុរស ១២ នាក់ ស្ត្រី ១២ នាក់, បាល់ទាត់ ២០ នាក់ និងបាល់ទះ ១២ នាក់ផងដែរ។ ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃលោកជា ប៊ុនហេង បានឱ្យដឹងថា ក្នុងនាមជាអ្នកតំណាងឲ្យកីឡាក្រសួងមហាផ្ទៃ លោកក៏មានគម្រោងផ្តល់ប្រាក់រង្វាន់សម្រាប់អ្នកឈ្នះជ័យលាភីផងដែរ ដោយមេដាយមាសនឹងទទួលបាន ១៥ ម៉ឺនរៀល មេដាយប្រាក់ ១២ រៀល និងមេដាយសំរឹទ្ធ ១០ ម៉ឺនរៀល ដើម្បីលើកទឹកចិត្តបន្ថែមពីលើប្រាក់រង្វាន់របស់ក្រសួងអប់រំ យុវជន និងកីឡា៕

img_9408-copy

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតថ្នាក់ជាតិ ដែលនឹងត្រូវធ្វើ ២ ឆ្នាំម្តងនេះ គ្រោងនឹងចាប់ដំណើរការពីថ្ងៃ២៥ ខែតុលា ឆ្នាំ២០១៦ ប៉ុន្តែនឹងប្រារព្ធបើកកម្មវិធីជាផ្លូវការនៅក្នុងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ នាពហុកីឡដ្ឋានជាតិ ដែលមានសម្តេចតេជោ ហ៊ុន សែន ចូលរួមជាអធិបតីថែមទៀតផង។

13391649_530246173826394_8279007313343039137_o

រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត