La Liga: កាលវិភាគប្រកួតសប្តាហ៍ទី⁣ ៦

លី រិទ្ធី September 23, 2016


ការប្រកួតបាល់ទាត់លីកកំពូលនៃប្រទេស⁣⁣⁣ អេស្ប៉ាញ ឬ La Liga រដូវកាល ២០១៦-២០១៧ សម្រាប់សប្តាហ៍នេះបានឈានដល់ការប្រកួតសប្តាហ៍ទី ៦ ហើយបន្ទាប់ពីបានធ្វើការប្រកួតពាក់កណ្តាលសប្តាហ៍កាលពីប៉ុន្មានថ្ងៃមុននេះ។។

សម្រាប់ការប្រកួត La Liga សប្តាហ៍នេះក្លឹប Barcelona ដែលជាក្លឹបការពារដំណែងជើងឯកនោះនឹងត្រូវប្រកួតជាមួយក្លឹប Sporting Gijon។ ការប្រកួតនេះក្លឹប Barcelona ត្រូវការឈ្នះជាចាំបាច់ដើម្បីបន្តដំណើរក្នុងការការពារដំណែងជើងឯករបស់ខ្លួនបន្ទាប់ពីបានស្មើគ្នាជាមួយក្លឹប Atl. Madrid ១-១ កាលពីប្រកួតពាក់កណ្តាលសប្តាហ៍នេះ។

ចំណែកឯក្លឹប Ath.Bilbao ត្រូវទទួលភ្ញៀវ Sevilla ខណៈក្លឹបជើងឯកទ្វីបអឺរ៉ុប UEFA Champions League ២០១៦ ក្លឹប Real Madrid នឹងត្រូវជួបជាមួយក្លឹប Las Palmas។ ក្លឹប Real Madrid មិនបានបង្កើតកំណត់ត្រាក្នុងការឈ្នះ ១៧ ជាប់គ្នាបាននោះទេបន្ទាប់ពីបានស្មើគ្នាជាមួយក្លឹប Villarreal កាលពីប៉ុន្មានថ្ងៃនេះ ដូចនេះប្រកួតនេះគឺសំខាន់ចំពោះក្លឹបដែលត្រូវការឈ្នះដើម្បីបន្តឈនៅកំពូលតារាងពិន្ទុសរុបនៅរដូវកាលនេះ។ ខាងក្រោមជាកាលវិភាគប្រកួតសប្តាហ៍ទី ៦៕

week-6-3

អត្ថបទ៖ រិទ្ធី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត