មឿន​ សុខហ៊ុច និង ធី តុងហុី ជួបថៃ ក្នុងថ្ងៃបើកឆាកខ្សែក្រវាត់គោជល់រជ្ជកាលទី ៦ ស្អែកនេះ

នូ មករា September 23, 2016


ភ្នំពេញ៖ ខ្សែក្រវាត់ភេសជ្ជៈគោជល់រជ្ជកាលទី ៦ លើសង្វៀន CNC នឹងចាប់ផ្ដើមថ្ងៃទី២៤ ខែកញ្ញាស្អែកនេះហើយដោយនៅថ្ងៃដំបូងមានការប្រកួតចំនួន ២ គូ រវាងអ្នកប្រដាល់កម្ពុជា និង អ្នកប្រដាល់ថៃ គឺកីឡាករ ធី តុងហ៊ី មកពីក្លិបសាលវ័ន្ដកីឡាត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Joamphop Sor Virakvan ។ ការប្រកួតនេះមិនដឹងថា តុងហ៊ី មានឱកាសដណ្ដើមបានជ័យជម្នះ ឬក៏យ៉ាងណានោះទេ ។ កីឡាករកម្ពុជារូបនេះមានស្នៀតកែង និង ជង្គង់ល្អ ប៉ុន្តែអ្នករូបគេចូលចិត្តបំពានលើគូប្រកួតណាស់ ។ តុងហ៊ី មានប្រវត្តិប្រកួតចំនួន ១១៤ដង ឈ្នះ ៨៦ដង ចាញ់ ២៦ដង ស្មើពិន្ទុ ២ដង និង វាយគូប្រកួតឲ្យសន្លប់ចំនួន៣៣ដង ។ ចំពោះអ្នកប្រដាល់ថៃ Joamphop Sor Virakvan វិញធ្លាប់ប្រកួតបានចំនួន ៨៥ដង ឈ្នះ ៧៣ដង ចាញ់ ១០ដង ស្មើពិន្ទុ ២ដង និងវាយគូប្រកួតឲ្យសន្លប់បាន ១៥ដងផងដែរ ។
thy-tonghy-vs-joamphop-800x600

មួយគូទៀតនោះគឺ មឿន សុខហ៊ុច ត្រូវជួបជាមួយអ្នកប្រដាល់ថៃ Neng Trakan Kor Kamunwat ដែលពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរឡើយ ។ សុខហ៊ុច មានប្រវត្តិប្រកួតចំនួន ៩៤ដង ឈ្នះ ៦៧ដង ចាញ់ ២២ដងស្មើ ៥ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន ១៣ដង ។ ចំណែកកីឡាករថៃ Neng Trakan Kor Kamunwat វិញមានប្រវត្តិប្រកួតចំនួន ៩៥ដង ឈ្នះ ៨០ដង ចាញ់ ១០ដង ស្មើពិន្ទុ ៥ដង និងវាយគូប្រកួតឲ្យសន្លប់ ១៥ដង។ ជំនួបលើកទី ១ នេះមិនដឹងថានរណាមានសមត្ថភាពដណ្ដើមជ័យជម្នះបានឡើយព្រោះទាំងអ្នកប្រដាល់ខ្មែរ និងថៃសុទ្ធតែខ្លាំងដូចគ្នា៕

meun-sokhuch-vs-nengtrakan-800x600

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត