សហព័ន្ធកីឡាវាយសីប្រកាសបើកវគ្គអាជ្ញាកណ្ដាលដើម្បីត្រៀមព្រឹត្តិការណ៍កីឡាជាតិ

នូ មករា September 22, 2016


ភ្នំពេញ៖ សហព័ន្ធកីឡាវាយសីកម្ពុជាបានប្រកាសជាផ្លូវការ ពីការបើកវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល និងចៅក្រម ដើម្បីត្រៀមចូលរួមការប្រកួតកីឡាជាតិលើកទី១ នាពេលខាងមុខនេះ ។ លោកឧត្តមសេនីយ៍ជាម សុភា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជាបានលើកឡើងថា នេះជាការបណ្ដុះបណ្ដាលកម្រិតជាតិ និងបង្រៀនដោយគ្រូរបស់សហព័ន្ធតែម្ដង ហើយតាមការគ្រោងទុកវគ្គនេះមានរយៈពេល ៣ ថ្ងៃគឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលាខាងមុខនេះ។

s_0010

ជាមួយគ្នានេះដែរ សហព័ន្ធក៏បានជូនដំណឹងដល់បណ្ដាសមាគម ក៏ដូចជាក្លិបវាយសីទូទាំងប្រទេសឲ្យបញ្ជូនមន្ត្រីរបស់ខ្លួនមកចូលរួមវគ្គនេះដើម្បីមានសមត្ថភាពពេញលេញក្នុងការបំពេញកិច្ចការងារក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិដែលកាន់តែខិតជិតចូលមកដល់ហើយនោះ។ តាមការគ្រោងទុកសហព័ន្ធត្រូវការសិក្ខាកាមចំនួនពី ២៥ ទៅ ៣០ នាក់ដើម្បីចូលរួមក្នុងវគ្គនេះ ដោយពួកគេនឹងត្រូវសិក្សាលម្អិតទៅលើច្បាប់ប្រកួតរបស់សហព័ន្ធអន្តរជាតិព្រមទាំងស្វែងយល់ពីបទបញ្ជាថ្មីៗរបស់សហព័ន្ធវាយសីអន្តរជាតិផងដែរ៕

photo_2016-09-12_10-03-29

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត