កីឡាករ Lionel Messi នឹងត្រូវអវត្តមាន ៣ សប្តាហ៍ក្រោយរបួសយប់មិញ

លី រិទ្ធី September 22, 2016


កីឡាករ Lionel Messi នឹងត្រូវអវត្តមានយ៉ាងតិច ៣ សប្តាហ៍បន្ទាប់ពីទទួលរងរបួសក្រលៀនក្នុងការប្រកួតរវាងក្លឹប Barcelona ជាមួយនឹងក្លឹប Atletico Madrid។

ខ្សែប្រយុទ្ធឆ្នើមរូបនេះត្រូវបានប្តូរចេញនៅនាទីទី ៥៩ បន្ទាប់ពីប៉ះទង្គិចជាមួយនឹងកីឡាករ Diego Godin។ ការរងរបួសនេះផងដែរនឹងធ្វើឲ្យកីឡាកររូបនេះអវត្តមានក្នុងការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ២០១៨ ជាមួយក្រុម វេណេហ្ស៊ុយអេឡា នៅដើមខែក្រោយ។

កីឡាករសញ្ជាតិ អាហ្សង់ទីន រូបនេះអាចនឹងត្រលប់ចូលលេងវិញក្នុងការប្រកួត Champions League ជាមួយក្លឹប Manchester City នៅថ្ងៃទី ១៩ តុលា ខាងមុខនេះ។

ការរងរបួសនេះផងដែរមានន័យថាកីឡាករ Messi នឹងអវត្តមានក្នុងការប្រកួតជាមួយក្លឹប Borussia Monchengladbach ក្នុងការប្រកួត Champions League, Sporting Gijon និងក្លឹប Celta Vigo ក្នុងការប្រកួត La Liga ព្រមទាំងការប្រកួតជម្រុះជាមួយប្រទេស ពេរ៉ូ និង ប៉ារ៉ាហ្គាយ៕

screen-shot-2016-09-22-at-10-31-07-am

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត