AFF U-19៖ វៀតណាម ប៉ះ អូស្រ្ដាលី ស្របពេល ថៃ ជួប ទីម័រ ដើម្បីដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រល្ងាចនេះ

នូ មករា September 22, 2016


ភ្នំពេញ៖ ពានរង្វាន់ AFF U-19 Championships ឆ្នាំ២០១៦ បានឈានដល់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនាល្ងាចនេះហើយ ដោយក្រុមការពារតំណែងជើងឯកថៃ ត្រូវប៉ះយុវជន U-19ទីម័រខាងកើត នាវេលាម៉ោង ៤ល្ងាច មុននឹងក្រុមម្ចាស់ផ្ទះវៀតណាម ជួបក្រុមកីឡាករមាឌធំអូស្រ្ដាលី នាវេលាម៉ោង ៧យប់នេះនៅពហុកីឡដ្ឋាន Hang Day ក្នុងទីក្រុងហាណូយតែមួយគត់ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ ។

1409846814-anh0

ជាមួយនឹងការប្រកួតនេះដែរ មានរឿងមួយចំនួនគួរឲ្យចាប់អារម្មណ៍ក្នុងចំណោម ២ប្រកួត ក្នុងនោះក្រុម U-19ថៃ និងទីម័រខាងកើត បានខកខានជួបគ្នាជាច្រើនឆ្នាំមកហើយ តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺក្រុម U-19ទីម័រខាងកើត បានបង្ហាញទម្រង់លេងដ៏ល្អក្នុងពូលដើម្បីដណ្ដើមកៅអីវគ្គ ១/២ផ្ដាច់ព្រ័ត្រជាប្រវត្ដិសាស្ដ្ររបស់ខ្លួន ។ ចំណុចត្រង់នេះ បានធ្វើឲ្យគ្រូបង្វឹកថៃលោក Anuruck Srikerd មានការព្រួយបារម្ភ ប៉ុន្ដែលោកបានតាំងចិត្តយ៉ាងមុតមាំ ដើម្បីដឹកនាំកូនក្រុមឆ្ពោះទៅការពារតំណែងជើងឯកឲ្យបាន ។

truc-tiep-u19-viet-nam-u19-australia-2

ដោយឡែកការប្រកួតវាងក្រុមម្ចាស់ផ្ទះវៀតណាម និងក្រុមយុវជន U-19អូស្រ្ដាលី ក៏ជាប្រធានបទក្ដៅមួយដែលធ្វើឲ្យអ្នកគាំទ្រក្រុមទាំងពីរទន្ទឹងរង់ចាំទស្សនា និងចង់ដឹងពីលទ្ធផល ព្រោះក្រុមទាំងពីរសុទ្ធតែជាក្រុមខ្លាំង ។ ក្រុមទាំងពីរក៏ឧស្សាហ៍បានជួបគ្នាដែរនាពេលកន្លងមក ដោយមានឈ្នះ និងចាញ់ទៅវិញទៅមក ប៉ុន្តែជំនួប ២លើកចុងក្រោយនៃពាន AFF U-19 Championships គឺឆ្នាំ២០១៤ វៀតណាម បានយកឈ្នះអូស្រ្ដាលី ១-០ ខណៈកាលពីឆ្នាំ២០១២ ក្រុមអូស្រ្ដាលីបានលត់ក្រុមវៀតណាម ៤-០ ឯណោះ ។

vietnam-u19s-n-t-linh-tries-to-score-past-malaysia-u19-1992016_6axm34vc17531ua5lfersk12m

អាស្រ័យហេតុនេះហើយ ទើបលោក Ufuk Talay គ្រូបង្វឹកអូស្រ្ដាលីបានពង្រឹងក្រុមកាន់តែខ្លាំងមុនការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមកដល់ ។ លោកបានថ្លែងប្រាប់អ្នកសារព័ត៌មានថា ដោយសារក្រុមទាំងពីរជួបគ្នាច្រើនដង ហើយមានឈ្នះ និងចាញ់ទៅវិញទៅមកបែបនេះ គឺលោកមិនអាចធ្វេសប្រហែសបានឡើយពិសេសគឺការប្រកួតក្រៅទឹកដីតែម្ដងដែលជាសម្ពាធមួយសម្រាប់ការបង្កើតឱកាសស្វែងរកជ័យជម្នះប៉ុន្ដែលោកនៅតែមានជំនឿចិត្តថាកូនក្រុមខ្លួនធ្វើបានល្អដើម្បីឡើងទៅវគ្គបន្ដទៀត ។

capture-1

គួរបញ្ជាក់ថា ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ AFF U-19 Championships ឆ្នាំ២០១៦នេះ ក្រុមការងារទូរទស្សន៍ BTV-News ក៏នឹងធ្វើការផ្សាយបន្ដផ្ទាល់ឲ្យអ្នកគាំទ្របាល់ទាត់កម្ពុជាបានទស្សនាផងដែរ ដើម្បីបានដឹងថា តើក្រុមណាខ្លះនឹងឈានដល់វគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីក្រុមគោព្រៃជំទង់កម្ពុជា  អស់ឱកាសនិងបានវិលត្រឡប់មកដល់ស្រុកកំណើតរបស់ខ្លួនវិញហើយនោះ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត