Rio 2016: គ្រូចំបាប់ ម៉ុងហ្គោលលី ត្រូវបានពិន័យរយៈពេល ៣ ឆ្នាំក្រោយការតវ៉ានៅអូឡាំពិក

លី រិទ្ធី September 23, 2016


គ្រូចំបាប់ ម៉ុងហ្គោលលី ពីររូបដែលបានដោះខោអាវដើម្បីតវ៉ាសេចក្តីសម្រេចរបស់អាជ្ញាកណ្តាលក្នុងការប្រកួតអូឡាំពិក នាទីក្រុង Rio 2016 កន្លងទៅត្រូវបានពិន័យរយៈពេល ៣ ឆ្នាំ។

លោកគ្រូ Tserenbaatar Tsogbayar និងលោកគ្រូ Byambarinchen Bayaraa បានធ្វើការតវ៉ាទៅកាន់អាជ្ញាកណ្តាលដែលបានកាត់សេចក្តីឲ្យកីឡាករ  Ganzorigiin Mandakhnaran ចាញ់ក្នុងការប្រកួតដណ្តើមមេដាយសំរឹទ្ធ។

លោកគ្រូទាំងបីររូបនេះត្រូវបានពិន័យដោយ United World Wrestling ពីការប្រកួតអន្តរជាតិទាំងអស់រហូតដល់ខែ សីហា ២០១៩។ ក្រៅពីនេះសហព័ទ្ធរបស់ម៉ុងហ្គោលលីក៏ត្រូវបានពិន័យជាប្រាក់ ៣៩,៣២៤ ផោនផងដែរ។

គួរបញ្ជាក់ផងដែរថា នៅក្នុងការប្រកួតកីឡាករ Mandakhnaran បាននាំមុខគូរប្រកួតរបស់ខ្លួន Ikhtiyor Navruzov ដែលមកពីប្រទេស ស្ថានអ៊ូបេគីស្ថាន ៧ ពិន្ទុតែក្រោយមកកីឡកររូបនេះបានអបអរមុនការប្រកួតបញ្ចប់ ១៨ វិនាទី ហើយអាជ្ញាកណ្តាលបានសម្រចពិន័យកីឡាករ ម៉ុងហ្គោលលី មិនព្រមវ៉ៃ បានធ្វើឲ្យកីឡាករ Mandakhnaran បាត់បង់ឱកាសក្នុងការទទួលបានមេដាយសំរឹទ្ធ ដែលជាហេតុធ្វើឲ្យលោកគ្រូទាំងពីរតវ៉ាទៅលើសេចក្តីសម្រេចនេះ៕

screen-shot-2016-09-22-at-4-03-02-pm

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត