EFL: Chelsea ទម្លាក់ Leicester City ឡើងជុំទី ៤ 

លី រិទ្ធី September 21, 2016


កីឡាករ Cesc Fabregas រកបានពីរគ្រាប់ក្នុងម៉ោងបន្ថែមដើម្បីជួយឲ្យក្លឹប Chelsea វាយបកតាមពីក្រោយពីរគ្រាប់យកឈ្នះលើក្លឹប Leicester ឡើងទៅវគ្គ EFL Cup ជុំទី ៤។

ការតែតបាល់ចូលទី និង ការស៊ុតបាល់របស់កីឡាករ Shinji Okazaki ជួយឲ្យក្លឹប Leicester គ្រប់គ្រងការប្រកួត ប៉ុន្តែកីឡាករ Gary Cahill រកបានមួយគ្រាប់វិញមុននឹងសម្រាក។ ចូលដល់តង់ទី ២ កីឡាករ Cesar Azpilicueta រកបានគ្រាប់បាល់តាមស្មើជាមួយនឹងការស៊ុតយ៉ាងល្អមុននឹងខ្សែការពាររបស់ក្លឹប Leicester City កីឡាករ Marcin Wasilewski ត្រូវបានបណ្តេញចេញដោយទទួលបានកាតលឿងពីរដង។

ការប្រកួតឈានចូលដល់ម៉ោងបន្ថែមបានតែ ២ នាទីកីឡាករ Fabregas ធ្វើបានសម្រេចជួយឲ្យក្លឹប Chelsea នាំមុខមុននឹងរកបានមួយគ្រាប់ទៀតនៅនាទីទី ៩៤ជួយឲ្យក្លឹបយកឈ្នះក្នុងលទ្ធផល ៤-២ តែម្តង។ ដូចនេះក្លឹបតោខៀវ Chelsea ទទួលបានកៅអីឡើងទៅជុំទី ៤ បន្តទៀត៕

screen-shot-2016-09-21-at-8-44-25-am

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត