អ៊ិន សូដាវីត ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិឈុតធំ

លី រិទ្ធី September 20, 2016


ភ្នំពេញ៖ កីឡាករខ្សែបម្រើប្រយុទ្ធវ័យ ១៨ ឆ្នាំរបស់ក្លឹបភ្នំពេញក្រោន ត្រូវបានកោះហៅឲ្យចូលរួមជាមួយក្រុមជម្រើសជាតិឈុតធំដើម្បីចេញទៅហ្វឹកហាត់នៅប្រទេសសិង្ហបុរី នៅថ្ងៃស្អែកនេះដើម្បីត្រៀមចូលរួមប្រកួត AFF Suzuki Cup។ បច្ចុប្បន្នកីឡាករវ័យក្មេងរូបនេះកំពុងតែបំពេញភារកិច្ចឲ្យក្រុមយុវជនអាយុក្រោម ១៩ ឆ្នាំជម្រើសជាតិកម្ពុជា ក្នុងការប្រកួត AFF U-19 Championship ដែលធ្វើឡើងនៅទីក្រុងហាណូយ ប្រទេស វៀតណាម។

Photo: Nick Sells at www.SoShootMeStudio.com

កីឡាករ អ៊ិន សូដាវីត បានចូលរួមជាមួយក្រុមកីឡាករយុវជនរបស់ក្លឹបភ្នំពេញក្រោនកាលពីដើមឆ្នាំ២០១១ ព្រមទាំងបង្ហាញខ្លួនឲ្យក្រុមភ្នំពេញក្រោនឈុតធំក្នុងការប្រកួតលីគកំពូលកម្ពុជាកាលពីឆ្នាំទៅក្នុងវ័យត្រឹមតែ ១៧ឆ្នាំ ២ខែ និង ២៤ថ្ងៃ ប៉ុណ្ណោះ។ សម្រាប់រដូវកាលមុនវិញកីឡាកររូបនេះក៏បានបង្ហាញខ្លួនឲ្យក្រុមភ្នំពេញក្រោនបានជាច្រើនប្រកួតផងដែរ។

in-sodavid

គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០១១ ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានបង្កើតឡើងជាផ្លូវការនូវក្រុមកីឡាករថ្នាលយុវជនដែលជាការបណ្តុះបណ្តាលនូវកីឡាករវ័យក្មេងនៃក្លឹបបាល់ទាត់អាជីពដំបូងគេនៅក្នុងប្រទេសកម្ពុជា។ បណ្តាយុវជនដែលមានទេពកោសល្យក៏ដូចជាសមត្ថភាពទាំងនេះត្រូវបានជ្រើសរើសតាមរយៈការធ្វើតេស្តសាកល្បងក្នុងចំណោមយុវជនមកពីបណ្តា ១៧ខេត្តនានានៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ អនុវត្តទៅតាមទស្សនវិស័យរបស់ក្លឹបក្រុមយុវជនដ៏មានសក្តានុពលទាំងនេះបានក្លាយជាក្រុមបាល់ទាត់វ័យក្មេងឈានមុខមួយនៅក្នុងប្រទេស និងបានបង្ហាញសមត្ថភាពនៅក្នុងក្រុមជម្រើសជាតិព្រមទាំងធ្លាប់បានចូលរួមការប្រកួតនៅលើឆាកអន្តរជាតិថែមទៀតផង។ នៅក្នុងចំណោមកីឡាករទាំងអស់នោះ យុវជន អ៊ិន សូដាវីត គឺជាកីឡាករលេចធ្លោម្នាក់នៅក្នុងក្រុមថែមទាំងត្រូវបានជ្រើសរើសជាសមាជិកនៃក្រុមកីឡាករបាល់ទាត់ជម្រើសជាតិអាយុក្រោម ១៩ឆ្នាំថែមទៀតផង។

13692584_1312164415477746_2536470166827465277_n

អត្ថបទ៖ រិទ្ធី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត