សិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល «សារព័ត៌មាន និង MC កីឡា» មានចំនួនច្រើនលើសការរំពឹងទុក!

នូ មករា September 19, 2016


ភ្នំពេញ៖ នាព្រឹកនេះវគ្គបណ្ដុះបណ្ដាលរដ្ឋបាលកីឡា ស្ដីពីសារព័ត៌មាន និង MC កីឡា បានបើកជាផ្លូវការហើយនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោមអធិបតីភាព ឯកឧត្តម តែម ម៉ឺន អគ្គលេខាធិការរង NOCC ខណៈដែលសិក្ខាកាមចូលរួមមានចំនួនច្រើនលើសការរំពឹងទុក។

img_9854-copy

បើតាមមន្ត្រីរៀបចំវគ្គបណ្ដុះបណ្ដាលនេះបានឱ្យដឹងថា វគ្គសិក្សានេះ មានរយៈពេល២ថ្ងៃដោយចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២០ខែកញ្ញា ដោយមានការផ្ដោតសំខាន់ទៅលើការប្រើប្រាស់ពាក្យ និង សំណេរខ្មែរ , តម្លាភាពនៃការអត្ថាធិប្បាយកីឡា, ក្រមសីលធម៌កីឡា និង Fair Play ជាដើម។ ប្រភពដដែលបានបន្តថា៖ «វគ្គនេះ NOCC គ្រោងបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន និង MC តែ ២៥នាក់ប៉ុណ្ណោះដែលជាស្ដង់ដា តែដោយសារការរៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី១ ឬហៅថា National Game នឹងត្រូវរៀបចំនាខែក្រោយនោះគឺត្រូវការអ្នកអត្ថាធិប្បាយ និងអ្នកសារព័ត៌មានកីឡាច្រើនមកសហការគ្នា ទើបយើងបន្ថែមសិក្ខាកាមរហូតទៅដល់ ៩៨នាក់ពោលគឺជាវគ្គបណ្ដុះបណ្ដាលរដ្ឋបាលកីឡាដែលធំជាងគេក្នុងប្រទេស។»

img_9850-copy

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលរៀបចំឡើងក្នុងគោលដៅចង់ឱ្យអ្នកយកពត៌មានកីឡាមានកម្រិតជំនាញយល់ដឹងខ្ពស់ទាក់ ទងទៅនឹងពាក្យពេចន៍បច្ចេកទេសនៃកីឡានិងការអភិវឌ្ឍឬផ្លាស់ប្តូរមួយចំនួនតាមសម័យកាល។ ដោយមានការធ្វើបទបង្ហាញពីសំណាក់គ្រូឧទេ្ទសដូចជា ឯកឧត្តមវ៉ាត់ ចំរើន, ឯកឧត្តម ជាច័ន្ទ បរិបូរណ៍, អ្នកស្រី ប្រាក់ សម្ផស្ស, លោក អ៊ឹង ចំរើន, លោកស្ដើង ជា , ឯកឧត្តម ចាន់ សំណព្វ និង អ្នកជំនាញកីឡាមកពី ១៤សហព័ន្ធកីឡាជាតិផ្សេងទៀត៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត