V.League 1: Ha Noi T&T ជាជើងឯក V.League 1 នារដូវកាល ២០១៦ នេះ

លី រិទ្ធី September 19, 2016


ការប្រកួតលីកកំពូលនៃប្រទេស វៀតណាម ឬ V.League 1 បានឈានដល់សប្តាហ៍ចុងក្រោយហើយដោយបានបញ្ចប់ទៅក្លឹប Ha Noi T&T ជាជើងឯកនារដូវកាល ២០១៦ ព្រមទាំងទទួលសិទ្ធិដំណាងឲ្យប្រទេស វៀតណាម ក្នុងការប្រកួត Toyota Mekong Club Championship ឆ្នាំនេះផងដែរ។

សម្រាប់ការប្រកួតសប្តាហ៍នេះក្លឹបកំពូលៗដែលប្រជែងដំណែងជើងឯកនោះសុទ្ធតែរកបានជ័យជម្នះក្នុងការប្រកួតសប្តាហ៍ដ៏សំខាន់នេះដូចជា ក្លឹប Hai Phong បានយកឈ្នះលើក្លឹប SL. Nghe An  ក្នុងលទ្ធផល ៣-០។

រីឯក្លឹប SHB Da Nang ដែលត្រូវទៅប្រកួតជាមួយក្លឹប Dong Thap នោះ។ ក្លឹប SHB Da Nang ក៏ទទួលបានជ័យជម្នះលើក្លឹប Dong Thap ក្នុងលទ្ធផល ៤-០ ផងដែរ។ចំណែកឯក្លឹប Ha Noi T&T ដែលត្រូវជួបប្រកួតជាមួយក្លឹប FLC Thanh Hoa ក្នុងការប្រកួតដ៏សំខាន់នោះក៏ទទួលបានជ័យជម្នះផងដែរដែលក្លឹប Ha Noi T&T យកឈ្នះលើក្នុងលទ្ធផល ២-0។ ក្លឹប Ha Noi T&T ម្ចាស់ជើងឯកនារដូវកាល ២០១៦ ព្រមទាំងដំណាងឲ្យប្រទេស វៀតណាមក្នុងការប្រកួត 2017 AFC Champions League វគ្គចែកពូល និងការប្រកួត Toyota Mekong Club Championship នាពេលខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា នេះជាលើកទី ៣ ដែលក្លឹប Ha Noi T&T បានឈ្នះជើងឯក V.League 1  ពោលគឺឈ្នះឆ្នាំ ២០១០ ២០១៣ និង ២០១៦ នេះតែម្តង។ ខាងក្រោមជាលទ្ធផល និងតារាងពិន្ទុសរុបសម្រាប់សប្តាហ៍ទី ២៦ នេះ៕

14379711_1236426316420783_3687920559068646263_o

14354907_1236509899745758_6628065494885228838_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ V.League 1

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត