សង្វៀន CNC ប្រកាសបើកការប្រកួតដណ្ដើមខ្សែក្រវាត់គោជល់វគ្គទី ៦ ប្រភេទទម្ងន់៦៥គីឡូក្រាម

លី រិទ្ធី September 19, 2016


ភ្នំពេញ: ម្ចាស់សង្វៀន CNC បានប្រកាសបើកការប្រកួតដណ្ដើមខ្សែក្រវាត់គោជល់វគ្គទី ៦ តាមរយៈសន្និសីទ កាសែតនាព្រលប់ថ្ងៃទី១៧ កញ្ញា ២០១៦ កន្លងទៅនេះដែលវគ្គនេះធ្វើឡើងសម្រាប់ប្រភេទទម្ងន់៦៥គីឡូក្រាម។ ការប្រកួតវគ្គទី ៦ នេះនឹងចាប់ផ្ដើមពីថ្ងៃទី ២៤ ខែ កញ្ញា ២០១៦ ដោយគ្រោងនឹងបញ្ចប់នៅថ្ងៃទី ២៤ ខែធ្នូ។ នេះជាការប្រកួតដែលមាន អ្នកប្រដាល់កម្ពុជា ៤ រូប និង អ្នកប្រដាល់ថៃ ៤រូប។ អ្នកប្រដាល់កម្ពុជា ៤ រូបនោះមានមឿន សុខហ៊ុច ដែលមកពីក្លិបពុទ្ធសេរីវង្ស កីឡាករ ផង់ សុភាព មកពីក្លិបតាឡីដំរីមានរិទ្ធ កីឡាករ ឃុន សំ ខាន់ មកពីក្លិបកងពលតូចលេខ៧០ និងកីឡាករ ធី តុងហ៊ីក្លិបសាលវ័ន្ដកីឡា។ ចំពោះអ្នកប្រដាល់ថៃទាំង ៤រូបនោះមាន Joamphop Sor Virakvan ដែលមកពីខេត្តយ៉ាក់ស៊ូថនប្រទេសថៃ Neng Trakan Kor Kamunwat មកពីខេត្តស៊ូរិន្ទ Kongmethy Sitpumpeun មកពីខេត្តរ៉យអេត និង Manavthorng Nethnamchai មកពីខេត្តស៊ូរិន្ទ ។

photo_2016-09-18_05-42-09-800x600

គួបញ្ជាក់ថាសម្រាប់វគ្គទី ៥ ដែលប្រកួតបញ្ចប់នៅល្ងាចថ្ងៃទី១៧កញ្ញានោះអ្នកប្រដាល់អ៊ុំ ចំរើន ដែលមកពីក្លិបតាឡីដំរី មានរិទ្ធ បានក្លាយជាម្ចាស់ខ្សែក្រវាត់បន្ទាប់ពីប្រកួតផ្ដាច់ព្រ័ត្រឈ្នះលើកីឡាករ កន ចន្ថា ដែលមកពីសមាគមប្រដាល់ក្រសួងការពារជាតិដោយពិន្ទុ។ ព្រឹត្តិការណ៍ការប្រកួតដំណ្តើមខ្សែក្រវាត់គោជល់នេះបានចាប់ផ្ដើមតាំងពីឆ្នាំ ២០១៥ មកម្ល៉េះដែលវគ្គទី ១ ខ្សែក្រវាត់បានទៅអ្នកប្រ ដាល់ថៃ Chhuok Chhai ដែលកាលនោះប្រកួតក្នុងប្រភេទទម្ងន់ ៦៣,៥០ គីឡូក្រាម វគ្គទី ២ ប្រកួតក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាមបានទៅអ្នកប្រដាល់កម្ពុជយ៉េន ឌីណាក្លិបអប្សរាគុនខ្មែរ ។ វគ្គទី ៣ ប្រកួតក្នុងប្រភេទទម្ងន់ ៦៥ គីឡូក្រាមបានទៅអ្នកប្រដាល់ថៃ Nattaphorn វគ្គទី ៤ ទម្ងន់ ៦៩ គីឡូក្រាម បានទៅអ្នកប្រដាល់កម្ពុជារឿង សោភ័ណ្ឌក្លិបម្កុដរាជសីហ៍ និងវគ្គទី ៥ដែលទើបបញ្ចប់គឺទម្ងន់៦៧គីឡូក្រាមបានទៅ អ៊ុំ ចំរើន ក្លិបតាឡីដំរីមានរិទ្ធ ។ សម្រាប់វគ្គទី ៦នេះដែលជាការប្រកួតសម្រាប់ប្រភេទទម្ងន់៦៥គីឡូក្រាមម្ដងទៀតនោះមិនដឹងថាបានទៅ នរណាឡើយ ។

14322507_1172102059547583_3253819708636992907_n-800x600

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត