ការប្រណាំងទូក ឋិតក្នុងផ្នត់គំនិតខ្មែរគ្រប់ជំនាន់

គឹមហុក November 26, 2014


Boat racing

The Hluang Preah Sdech Kan’s boat racing

កម្ពុជាគឺជាព្រះរាជាណាចក្រមួយដែលបរិបូណ៌ទៅដោយសម្បត្តិវប្បធម៌ ជាក់ស្ដែងក្រៅពីប្រាសាទបុរាណតូចធំរាប់ពាន់ដែលមានតម្លៃមិនអាចកាត់ថ្លៃបាននៅទូទាំងប្រទេសហើយនោះ ប្រទេសមួយនេះក៏មាននូវសកម្មភាពជាច្រើនផ្សេងទៀតដែលសុទ្ធតែដិតដាមទៅដោយទំនៀមទមា្លប់ប្រពណី និងសាសនាយ៉ងសំបូរបែប។ នៅក្នុងខែវិច្ឆិកានះទៀតសោត គឺជាអំឡុងពលដ៏សំខាន់មួយដលប្រជាជនខ្មែរនៅទូទាំងប្រទេសបានរីករាយ កំសាន្តជាមួយនឹងទស្សនីយភាពនៃពិធីបុណយអុំទូកដែលត្រូវបានប្រារព្ធឡើងតាំងពីសម័យបុរាណកាលមកម្ល៉ះ។ លុះមកដល់សម័យកាលបច្ចុបបន្ននេះ ពិធីអុំទូកត្រូវបានចាត់ទុកថាជាការរួមបញ្ចូលគ្នានៃកេរ្តិ៍ដំណែលវប្បធម៌ និងកីឡាថែមទៀតផង។
ជាការពិតណាស់ ព្រះរាជពិធីបុណយអុំទូកជាព្រះរាជពិធីមួយដែលប្រជាពលរដ្ឋខ្មែររតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ប៉ុន្តែ នៅក្នុងរយៈកាល ៣ ឆ្នាំចុងក្រោយនេះ រាជរដា្ឋភិបាលបានផ្អាកការរៀបចំពិធីនះសិន ដោយមូលហតុមានគ្រោះទឹកជំនន់ និងការយាងចូលសោយទិវង្គតរបស់ព្រះវររាជបិតាជាតិខ្ម រព្រះបរមរតនកោដ្ឋ។
ដោយឡែកនៅឆ្នាំនេះ រាជរដា្ឋភិបាលបានរៀបចំព្រះរាជពិធីនេះឡើងវិញដើម្បីអោយប្រជាពលរដ្ឋទាំងអស់បានកំសាន្តសប្បាយ និងជាពិសសចូលរួមគោរពលើកតម្កើងថែរក្សាតំលៃនៃវប្បធម៌ប្រពណីដ៏ល្អផូរផង់របស់ខ្មែរផងដែរ។
ដោយហេតុតែមានការអាក់ខានយូរបែបនះហើយ ទើបវត្តមានចូលរួមរបស់ប្រជាជនខ្មែរមានចំនួនច្រើនលើសលប់ ជាហតុបណា្តលឲ្យបរិវណនទីរៀបចំពិធីពិសេសតាមបណ្ដោយមាត់ទន្លខាងមុខព្រះបរមរាជវាំងត្រូវណែនណាន់តាន់តាប់ទៅដោយចំនួនមនុសសជាច្រើនលាននាក់។
ជាមួយគ្នានេះ ដើមបីរួមចំណែកជាការផ្តល់នូវចំណះដឹងជូនប្រិយមិត្តទសសនាវដ្តី CamSportsសូមលើកយកនូវប្រវត្តិត្រួសៗនៃព្រះរាជពិធីបុណយអុំទូកនេះដើមបីជំរាបជូនដល់មិត្តអ្នកអានបានយល់ឲ្យកាន់តែច្បាស់ អំពីគោលបំណង ក៏ដូចជាប្រវត្តិនៃកីឡាវប្បធម៌មួយនះ។
សូមអានអត្តបទបន្តដែលមានចំនងជើងថា ពិធីបុណ្យអុំទូក និងប្រវត្តិសាស្រ្ដខ្មែរ

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត