AFF U-19៖ កម្ពុជា អស់ឱកាសឡើងវគ្គបន្ដ ក្រោយបន្ដចាញ់មីយ៉ាន់ម៉ា ៣-០ មុននេះបន្ដិច

លី រិទ្ធី September 18, 2016


ភ្នំពេញ៖ ទីបំផុតក្រុមជម្រើសជាតិក្រោមអាយុ ១៩ឆ្នាំកម្ពុជា បានបាត់បង់ឱកាសឡើងទៅវគ្គបន្ដនៃពានរង្វាន់ AFF U-19 Championships 2016 បន្ទាប់ពីបន្ដប្រកួតចាញ់ក្រុមយុវជន U-19 មីយ៉ាន់ម៉ា ដោយលទ្ធផល ៣-០ មុននេះបន្ដិច ក្នុងព្រឹត្តិការណ៍កំពុងធ្វើឡើងនៅទីក្រុង ហាណូយ ប្រទេសវៀតណាម នោះ ។ នេះគឺជាការបរាជ័យលើកទី៣ ក្នុងចំណោម ៤ ប្រកួតរបស់ក្រុមយុវជន U-19 កម្ពុជា នៃពូលB ក្នុងនោះមានចាញ់ក្រុម U-19 អូស្រ្ដាលី ២-០, ចាញ់ U-19 ថៃ ២-១, ចាញ់ U-19 មីយ៉ាន់ម៉ា ៣-០ និងយកឈ្នះបាន ១ ប្រកួតលើក្រុម U-19 ឡាវ ដោយលទ្ធផល ៣-០ ។

សម្រាប់លទ្ធផលនេះ បានធ្វើឲ្យក្រុម U-19 កម្ពុជាគ្មានឱកាសឡើងទៅវគ្គបន្ដឡើយ បើទោះបីនៅសល់មួយប្រកួតក្នុងដៃក៏ដោយ ពោលគឺត្រូវជួបក្រុម U-19ឥណ្ឌូនេស៊ី នៅថ្ងៃទី២០ ខែកញ្ញាខាងមុខនេះ ។ ដោយឡែកក្នុងពូលB សម្រាប់ក្រុមកំពុងសម្លឹងឃើញកៅអីវគ្គ ១/២ផ្ដាច់ព្រ័ត្រ គឺមានក្រុមយុវជន U-19 អូស្រ្ដាលី និងក្រុមការពារតំណែងជើងឯក U-19 ថៃ ដែលកំពុងមាន ៩ ពិន្ទុស្មើគ្នាក្នុងដៃ។ ប៉ុន្ដែនៅវេលាម៉ោង ៧យប់នេះ ក្រុមទាំងពីរនឹងត្រូវជួបគ្នា ដើម្បីប្រជែងកៅអីកំពូលតារាង ៕

14333846_1792315067672660_2930197652299343432_n

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត