Shane Booysen ចាប់ផ្ដើមបង្ហាញខ្លួននៅលើទីលាន ត្រៀមជួយភ្នំពេញក្រោនជាថ្មី

នូ មករា September 17, 2016


ភ្នំពេញ៖ ខ្សែប្រយុទ្ធសញ្ជាតិអាហ្វ្រិកខាងត្បូង Shane Booysen បានចេញយុទ្ធនាការហ្វឹកហាត់យ៉ាងក្ដៅគគុកបន្ទាប់ពីគេត្រឡប់មកពីព្យាបាលនៅស្រុកកំណើតរបស់ខ្លួនកាលពីពេលថ្មីៗកន្លងទៅ ដើម្បីត្រៀមជួយក្លឹបភ្នំពេញក្រោនក្នុងយុទ្ធនាការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជាតិ និងអន្ដរជាតិផ្សេងៗ នាពេលខាងមុខ ។

14368819_1360427547318099_6751802169326928602_n

គួរបញ្ជាក់ថា Shane Booysen បានខកខានស្ទើរពេញមួយរដូវកាលនៃលីគកំពូលកម្ពុជា ឆ្នាំ២០១៦ គឺមិនបានជួយក្លឹបភ្នំពេញក្រោនដោយសាររបួសជង្គង់ អំឡុងពេលជួយមិត្តរួមក្រុម ប្រកួតជាមួយក្រុមប៉ូលីស កាលពីដើមមរដូវកាលទើបបង្ខំឲ្យគេសម្រាកព្យាបាលយ៉ាងយូរ ទម្រាំងជាសេះស្បើយ និងវិលមកទឹកដីកម្ពុជាថ្មី កាលពីពេលថ្មីៗកន្លងទៅ ។

_____________________________________booysen_shane____________________________________________________

យោងតាមប្រភពពីក្លឹបភ្នំពេញក្រោន បានឲ្យដឹងថា ជាមួយនឹងការចាប់ផ្ដើមហ្វឹកហាត់ជាថ្មីនេះ Shane Booysen បានព្យាយាមធ្វើការហ្វឹកហាត់នៅកន្លែងហាត់ប្រាណ ប៉ុន្ដែរូបគេមិនទាន់អាចហ្វឹកហាត់ធ្ងន់នៅលើទីលានបានទេដោយគ្រាន់តែបណ្ដើរបាល់រត់ជុំវិញទីលាននៅឡើយ ។ យ៉ាងណាមិញ Shane សង្ឃឹមយ៉ាងមុតមាំថាខ្លួនមានវិលទៅរកទម្រង់លេងធម្មតាវិញ ក្នុងពេលឆាប់ៗខាងមុខ ដើម្បីជួយក្លឹបនិងបង្ហាញឲ្យអ្នកគាំទ្របានទស្សនាការប្រកួតរបស់ខ្លួនជាបន្ដទៀត ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត