Bundesliga: កាលវិភាគប្រកួតសប្តាហ៍ទី ៣

លី រិទ្ធី September 17, 2016


សម្រាប់សប្តាហ៍ទី ៣ នេះការប្រកួតបាល់ទាត់ Bundesliga រដូវកាល ២០១៦-២០១៧ នឹងចាប់ផ្តើមនៅម៉ោង ១:៣០ រំលងអធ្រាត្រដោយក្លឹប Koln នឹងត្រូវជួបប្រកួតជាមួយក្លឹប Freiburg។

បន្ទាប់ពីទទួលបានយកឈ្នះជាប់គ្នាក្នុងការប្រកួត ២ ប្រកួតកន្លងមក ក្លឹប Bayern Munich កំពុងតែសម្លឹងរកជ័យជម្នះទី ៣ របស់ខ្លួនក្នុងសប្តាហ៍នេះដើម្បីបង្តកំណត់ត្រាឈ្នះ ១០០% របស់ខ្លួននារដូវកាលនេះក្រោមការដឹកនាំថ្មីរបស់លោក Carlo Ancelotti។ ក្លឹបជើងឯក Bayern Munchen នឹងត្រូវទទួលភ្ញៀវក្លឹប Ingolstadt 04 វេលាម៉ោង ២០:៣០ យប់នេះ។

ចំណែកឯក្លឹប Dortmun វិញនឹងត្រូវប្រកួតជាមួយក្លឹប Darmstadt ក្នុងសប្តាហ៍នេះស្របពេលដែលក្លឹប Wolfsburg នឹងត្រូវជួបជាមួយក្លឹប Hoffenheim។ រីឯក្លឹប Leverkusen នឹងត្រូវប្រកួតជាមួយក្លឹប Frankfurt ក្នុងសប្តាហ៍នេះផងដែរ។ ខាងក្រោមជាកាលវិភាគប្រកួតសប្តាហ៍ទី ៣៕

week-3

អត្ថបទ៖ រិទ្ធី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត