គ្រូ​ U-19 ថៃ៖ ការប្រកួតជាមួយក្រុមកម្ពុជាមិនមែនជារឿងងាយទេ!

នូ មករា September 16, 2016


ហាណូយ៖ ក្រុមគោព្រៃកម្ពុជា នឹងត្រូវជួបជាមួយក្រុមដំរីសឹកថៃ នាល្ងាចនេះនៅក្នុងព្រឹត្តិការណ៍ AFF U-19 Championship 2016 ដែលកំពុងតែប្រព្រឹត្តទៅនៅក្នុងប្រទេសវៀតណាម ជាមួយគ្នានេះដែរ ខណៈដែលការប្រកួតកាន់តែខិតជិតមកដល់នោះ លោក អនុរ៉ាក់ ស្រុីកើត (อนุรักษ์ ศรีเกิด) គ្រូបង្គោលក្រុមជម្រើសជាតិ U-19 ថៃ បានលើកឡើងថា ជំនួបជាមួយក្រុមកម្ពុជានាល្ងាចនេះគឺមិនមែនជារឿងងាយស្រួលនោះទេ!។
dsc_1429

គ្រូបង្វឹករូបនេះ បានបញ្ជាក់ថា៖ «ក្រុមកម្ពុជាធ្វើបានយ៉ាងល្អក្នុងការយកឈ្នះលើក្រុមឡាវក្នុងលទ្ធផល ៣-០  ពួកគេមានទម្រង់លេងល្អប្រកបដោយប្រសិទ្ធភាព ទាំងការប្រយុទ្ធ និងការពារ ដូច្នេះ ក្រុមរបស់យើងត្រូវតែព្យាយាមធ្វើឱ្យបានល្អ ហើយធ្វើយ៉ាងណាការពារមិនឱ្យពួកគេអាចទាត់បញ្ចូលទីរបស់យើងបានដោយងាយឡ់ើយ!»

s_4915182639690

សូមបញ្ជាក់ថា ក្រុមជើងឯកឆ្នាំចាស់នេះកំពុងឈរនៅលំដាប់លេខ២ ក្នុងពូល B តាមពីក្រោយក្រុមអូស្ត្រាលី ដោយពួកគេទទួលបានជ័យជម្នះ ២លើកដូចគ្នា ប៉ុន្តែក្រុម U-19 អូស្ត្រាលីមានគ្រាប់បាល់ចំណេញច្រើនជាង។ សម្រាប់ការប្រកួតនៅល្ងាចនេះវិញ ក្រុមដំរីសឹកថៃ នឹងត្រូវប្រឈមជាមួយក្រុម U-19 កម្ពុជាដើម្បីដណ្តើមយក ៣ ពិន្ទុរៀងៗខ្លួន ខណៈដែលនេះក៏ជាជំនួបសងសឹករបស់កម្ពុជាផងដែរព្រោះនាពេលកន្លងមកថៃតែងតែទទួលបានជ័យជម្នះលើក្រុមកម្ពុជាជានិច្ចនៅក្នុងព្រឹត្តិការណ៍ដណ្តើមពានសហព័ន្ធបាល់ទាត់អាស៊ានសម្រាប់ក្របខណ្ឌអាយុក្រោម ១៩ ឆ្នាំនេះ ជាក់ស្តែងកាលពីឆ្នាំ២០១៥ កន្លងទៅក្នុងការប្រកួតនាប្រទេសឡាវ ក្រុមថៃបានបំបាក់កម្ពុជារហូតដល់ ៦-០ ឯណោះ ជាហេតុធ្វើឱ្យក្រុមគោព្រៃ មិនអាចឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានទេព្រោះចាញ់គ្រាប់បាល់ចំណេញទោះបីេពួកគេមានពិន្ទុស្មើក្រុមម្ចាស់ផ្ទះឡាវក៏ដោយ ៕

s_4915186004272

ប្រភព៖ សមាគមបាល់ទាត់នៃប្រទេសថៃ

ប្រែសម្រួលដោយ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត