គោព្រៃកម្ពុជា អាចសងសឹកដំរីថៃ ក្នុងព្រឹត្តិការណ៍ពាន AFF U-19 បានអត់ល្ងាចនេះ?

នូ មករា September 16, 2016


ភ្នំពេញ៖ ការប្រកួតដ៏តានតឹងរបស់ក្រុមជម្រើសជាតិក្រោមអាយុ ១៩ឆ្នាំកម្ពុជា បន្ទាប់ពីបរាជ័យក្រោមក្រុមយុវជនអូស្រ្ដាលីរួចមកគឺនៅវេលាម៉ោង ៤ល្ងាចនេះ ត្រូវជួបក្រុមការពារតំណែងជើងឯកថៃ ដែលជាការប្រកួតសងសឹកមួយដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់យុទ្ធនាការចូលរួមប្រកួតពានរង្វាន់ AFF U-19 Championships 2016 ដែលកំពុងធ្វើឡើងនៅទីក្រុងហាណូយប្រទេសវៀតណាម ។

14352555_1789802504590583_2388092357319672806_o

ក្រុមទាំងពីរធ្លាប់មានប្រវត្តិជួបគ្នាជាច្រើនលើកមកហើយ ប៉ុន្ដែភាគច្រើនក្រុមគោព្រៃកម្ពុជាមិនធ្លាប់ឈ្នះថៃនោះទេជាក់ស្ដែងជំនួបចុងក្រោយក្នុងពានរង្វាន់ AFF U-19 Youth Championships កាលពីឆ្នាំ២០១៥ នៅឡាវ គឺក្រុមដំរីថៃបានយកឈ្នះក្រុមគោព្រៃកម្ពុជា រហូតដល់ទៅ ៦-០ ឯណោះ ។ តែយ៉ាងណាមិញសម្រាប់ជំនួបល្ងាចនេះ លោក Ohara គ្រូបង្វឹករបស់កម្ពុជា បានលើកឡើងថា នឹងព្យាយាមធ្វើឲ្យបានល្អបំផុត បើទោះបីឈ្នះ ឬចាញ់ក៏ដោយ ។ ចាំមើលតើក្រុមគោព្រៃកម្ពុជាអាចសងសឹកក្រុមដំរីថៃនេះបានទេ?

14311415_1789809357923231_6930890006142014110_o

លោក Ohara Kazunori ធ្លាប់បានលើកឡើងថា ថ្វីត្បិតកម្ពុជាស្ថិតពូលB ដែលសុទ្ធតែក្រុមខ្លាំងៗ ប៉ុន្ដែឧបសគ្គធំជាងគេ គឺមានយុវជនអូស្រ្ដាលី ថៃ និងឥណ្ឌូនេស៊ី ។ ពាក់ព័ន្ធនឹងការត្រៀមខ្លួនជួបក្រុមដំរីថៃល្ងាចនេះវិញ លោកថាមិនអាចធ្វេសប្រហែសបានឡើយ ព្រោះកីឡាករថៃ មានភាពវៃឆ្លាតនៅលើទីលាន និងមានកម្លាំងគ្រប់គ្រាន់ សម្រាប់ប្រកួតប្រជែង ៩០នាទីផងដែរ ។ ប៉ុន្ដែលោកក៏មិនអស់សង្ឃឹមចំពោះកូនក្រុមដែរ ព្រោះក្រុមយុវជនកម្ពុជាបច្ចុប្បន្នមិនដូចពីមុននោះទេ បើទោះបីថៃដើរមុនកម្ពុជាមួយជំហានក៏ដោយ ។

14316024_10210599727419338_1172764331_o

ល្ងាចនេះ គឺជាការប្រកួតលើកទី៣ របស់ U-19កម្ពុជា បន្ទាប់ពីចាញ់ U-19អូស្រ្តាលី ២-០ នៅថ្ងៃបើកឆាក និងរកបាន៣ពិន្ទុឡើងទៅឈរលេខ៣ ក្នុងពូល Bបណ្តោះអាសន្នវិញ បន្ទាប់ពីបំបាក់ U-19ឡាវ ដោយលទ្ធផល ៣-០ កាលពីរាត្រីថ្ងៃពុធ ទី១៤ ខែកញ្ញាកន្លងទៅ ។ បច្ចុប្បន្នក្រុម U-19ថៃ កំពុងឈរលេខ២ ក្រោយប្រកួត ២លើកឈ្នះទាំង២ មាន ៦ពិន្ទុពេញ តែក្រុម U-19អូស្ដ្រាលី ជាអ្នកឈរកំពូលតារាង ត្បិតមានពិន្ទុស្មើគ្នា តែមានគ្រាប់បាល់ចំណេញច្រើនជាង ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត