អ៊ុំ ចំរើន និង កន ចន្ថា ដែលនឹងក្លាយជាម្ចាស់ខ្សែក្រវាត់គោជល់?

នូ មករា September 15, 2016


ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់គោជល់លើសង្វៀន CNC បានឈានមកដល់វគ្គផ្ដាច់ព្រ័ត្រហើយនៅថ្ងៃទី១៧ ខែកញ្ញាខាងមុខនេះ ។ នេះជាគឺការប្រកួតចម្រុះជាតិសាសន៍មួយដែលអ្នកប្រដាល់បរទេសបានធ្លាក់នៅក្នុងវគ្គជម្រុះក្នុងពូលអស់ទៅហើយៗនៅពេលនេះការប្រកួតផ្ដាច់ព្រ័ត្រគឺជាជំនួបរវាងអ្នកប្រដាល់អ៊ុំ ចំរើន មកពីក្លិបតាឡីដំរីមានរិទ្ធនិង កន ចន្ថា មកពីសមាគមប្រដាល់ក្រសួងការពារជាតិ ។ នៅក្នុងការប្រកួតដ៏សំខាន់នេះ ទស្សនិកជនជាច្រើនមានជំនឿចិត្តថា ចំរើន ជាអ្នកមានសមត្ថភាពក្នុងការដណ្ដើមខ្សែក្រវាត់នេះជាងគេដែរតែគេក៏មិនអាចមើលរំលង ចន្ថា បាននោះទេព្រោះអ្នកប្រដាល់រូបនេះក៏ជាជើងខ្លាំងមួយរូបដែរ ។

oum-chamreun-vs-korn-chantha

លោកធន សុភាដែលជាគ្រូបង្វឹករបស់ ចន្ថា បាននិយាយថាសិស្សរបស់លោកក៏មានមហិច្ឆតាដណ្ដើមយកខ្សែក្រវាត់នេះដែរ ហើយគេបានចូលក្លិបហ្វឹកហាត់ច្រើនណាស់ដូច្នេះលោកមានជំនឿចិត្តថាគេនឹងឈ្នះក្នុងការប្រកួតនេះ ។ ចន្ថាមាន ប្រវត្តិប្រកួតចំនួន១១៣ដង ឈ្នះ៨៧ដង ចាញ់២៦ដងវាយគូប្រកួតឲ្យសន្លប់បាន៣២ដង ។ យ៉ាងណាក៏ដោយ លោកម៉ាក់ សុខន គ្រូបង្វឹករបស់អ៊ុំ ចំរើនក៏មានជំនឿចិត្តថាសិស្សរបស់លោកនឹងដណ្ដើមបានខ្សែក្រវាត់នេះដែរ ។ ចំរើនមានប្រវត្តិប្រកួតចំនួន ៨៩ដង ឈ្នះ ៧៨ដង ចាញ់ ៩ដង ស្មើពិន្ទុ ២ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន ២៣ដង៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត