ក្រុមលេខ១ ឬលេខ២ នៃ League-II មិនអាចឡើងទៅលេងលីគកំពូលបានឡើយ បើសិន…!

នូ មករា September 15, 2016


ភ្នំពេញ៖ ស្របពេលលីគលំដាប់ទី២ ឬ League-II ជិតចាប់ផ្ដើមប្រកួតជាផ្លូវការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចេញសេចក្ដីជូនដំណឹងមួយពាក់ព័ន្ធនឹងលក្ខខណ្ឌប្រកួត ពិសេសបានកំណត់ថា ក្រុមជាប់ចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងការប្រកួត League-II ឆ្នាំ២០១៦នេះ នឹងទទួលបានសិទ្ធិឡើងទៅលេងលីគកំពូលកម្ពុជា ឆ្នាំ២០១៧ បាន ប៉ុន្ដែត្រូវស្ថិតក្រោមលក្ខខណ្ឌត្រឹមត្រូវមួយបើមិនដូច្នោះទេ ក្រុមទាំងនោះនឹងមិនអាចចូលរួមនោះទេ ។

13962867_1778354592402041_2079159084860653750_o

យោងតាមសេចក្ដីជូនដំណឹងនេះបានបញ្ជាក់ថា៖ «ក្រុមដែលជាប់ចំណាត់ថ្នាក់លេខ១ និងលេខ២ នៃការប្រកួតខេមបូឌានលីគ២ ឆ្នាំ២០១៦ ត្រូវឡើងទៅប្រកួតក្នុងក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ(លីគកំពូល) ឆ្នាំ២០១៧ ។ ប៉ុន្ដែក្នុងករណីក្រុមដែលចំណាត់ថ្នាក់ត្រូវឡើងទៅប្រកួតលីគកំពូលនោះ ជាក្រុមរបស់ក្លឹប ឬសមាគមដែលកំពុងមានក្រុមប្រកួតក្នុងក្របខណ្ឌលីគកំពូល គឺ FFC នឹងជ្រើសរើសក្រុម ដែលមានចំណាត់ថ្នាក់បន្ទាប់ឡើងមកជំនួសវិញ» ។

league-ii

ការជូនដំណឹងបែបនេះ គឺស្របពេល League-II នឹងចាប់ផ្ដើមប្រកួតនៅថ្ងៃទី២៥ ខែកញ្ញា ដល់ថ្ងៃទី២៥ ខែធ្នូឆ្នាំ២០១៦ខាងមុខ ដោយមាន ៩ក្រុមចូលរួម ប៉ុន្ដែក្នុងចំណោមក្រុមទាំងអស់នោះ គឺពុំមានក្រុមណាមួយ មានក្រុមក្នុងក្លឹប ឬសមាគមកំពុងលេងក្នុងលីគកំពូលកម្ពុជានោះទេ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត