AFC Champion League: រកឃើញ ៤ ក្រុមដែលឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ!

លី រិទ្ធី September 15, 2016


ការប្រកួតបាល់ទាត់ពានរង្វាន់ AFC Champions League 2016 បានរកឃើញក្លឹបកំពូល ៤ ដែលនឹងត្រូវប្រកួតនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាពេលខាងមុខហើយ។

នៅក្នុងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយកន្លងទៅក្លឹប AL AIN បានយកឈ្នះលើក្លឹប Lokomotiv Tashkent សរុបលទ្ធផលទាំងពីរជើងគឺ ១-០ ស្របពេលដែលក្លឹប EL JAISH បានយកឈ្នះលើក្លឹប Al Nasr ទាំងពីរជើង ៤-០។

រីឯក្លឹប JEONBUK HYUNDAI MOTOS បានយកឈ្នះលើក្លឹប Shanghai SIPG សរុបលទ្ធផលទាំងពីរជើង ៥-០ ខណៈក្លឹប FC SEOUL ឈ្នះក្លឹប Shandong Luneng ៤-២ ក្រោយការប្រកួតទាំងពីរជើង។

screen-shot-2016-09-15-at-9-11-13-am

ដូចនេះសម្រាប់ការប្រកួតភាគខាងលិច ក្លឹប Al AIN របស់ប្រទេស អារ៉ាំប់រួម និងក្លឹប EL JAISH របស់ប្រទេស កាតា ខណៈនៅភាគខាងកើត ក្លឹប JEONBUK HYUNDAI MOTOS និងក្លឹប FC SEOUL ជាក្លឹបដែលមានសិទ្ធិបន្តលេងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

គួរបញ្ជាក់ផងដែរថា ក្លឹបដែលឈ្នះជើងឯកការប្រកួត 2016 AFC Champions League នឹងមានសិទ្ធិតំណាងឲ្យ AFC ក្នុងការប្រកួត 2016 FIFA Club World Cup នៅប្រទេសជប៉ុន៕

14333004_1098889563514267_7629707214970137322_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ AFC Champion League

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត