ប្រធានសមាគមនបាល់ទាត់ ស្លូវេនី លោក Aleksander Ceferin ក្លាយជាប្រធាន UEFA ថ្មី

លី រិទ្ធី September 15, 2016


លោក Aleksander Ceferin ត្រូវបានជាប់ឆ្នោតជាប្រធាន UEFA ថ្មីបន្ទាប់ពីលោក Michel Platini បានលាលែងពីដំណែងក្រោយត្រូវពិន័យមិនឲ្យពាក់ព័ទ្ធរឿងបាល់ទាត់កាលពីឆ្នាំមុននេះ។

លោក Ceferin វ័យ ៤៨ ឆ្នាំដែលជាប្រធានសមាគមបាល់ទាត់ស្លូវេនី ទទួលបាន ៤២ សម្លេង នៅក្នុងការបោះឆ្នោតដោយ Uefa’s congress នៅទីក្រុង Athens ដោយសម្លេងឆ្នោតនេះច្រើនជាងលោក Michael van Praag ២៩ សម្លេង។ លោកនឹងកាន់ដំណែងរហូតដល់ឆ្នាំ ២០១៩។

លោកបានប្រាប់សារព័ត៌មានថា៖ “នេះជាកិតិ្តយសរបស់ខ្ញុំ ប៉ុន្តែក៏ជាកាព្វកិច្ចដ៏ធំផងដែរ។ នេះពិតជារឿងមួយដែលន័យណាសសម្រាប់ខ្ញុំ។ ប្រទេស ស្លូវេនី ដែលជាប្រទេសតូច និងស្រស់ស្អាតប្រាកដជាមោទកភាពចំពោះខ្ញុំ។”

គួរបញ្ជាក់ផងដែរថា លោក Ceferin មានមុខជំនាញច្បាប់ហើយបានក្លាយជាប្រធានសមាគមបាល់ទាត់ស្លូវេនីតាំងពីឆ្នាំ ២០១១ មកម្លេះ៕

screen-shot-2016-09-14-at-6-51-54-pm

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត