AFF U-19៖ កម្ពុជា យកឈ្នះយុវជនឡាវ ៣-០ ខណៈអូស្ដ្រាលីបន្ដឈរកំពូលតារាង

គឹមហុក September 14, 2016


ភ្នំពេញ៖ ទីបំផុតក្រុមជម្រើសជាតិយុវជនក្រោមអាយុ ១៩ឆ្នាំកម្ពុជា រកបាន ៣ពិន្ទុហើយ ជាមួយនឹងការយកឈ្នះក្រុមយុវជន U-19ឡាវ មុននេះបន្ដិចដោយលទ្ធផល ៣-០ នៅលើទឹកដីវៀតណាម នៃពានរង្វាន់ AFF U-19 Championships 2016 គ្រាដែលក្រុម U-19អូស្ដ្រាលី បន្ដឈរកំពូលតារាងពូលB បន្ទាប់ពីយកឈ្នះក្រុមយុវជនមីយ៉ាន់ម៉ា ដោយលទ្ធផល ៣-០ ដំណាលគ្នានេះដែរ ។

ក្រុមគោព្រៃជំទង់កម្ពុជា ធ្វើបានយ៉ាងល្អក្នុងការប្រកួតទី២ របស់ខ្លួនក្នុងពូលB បើទោះបីលោក Ohara Kazunori ផ្លាស់ប្ដុរសមាភាពកីឡាករពេលប៉ះក្រុមយុវជនអូស្ដ្រាលីកាលពីថ្ងៃមុនក៏ដោយ ។ តង់ទី១ ក្រុមយុវជន U-19កម្ពុជា បានទទួលគ្រាប់បាល់នាំមុខ ១គ្រាប់ ដែលធ្វើសម្រេចដោយកីឡាករ សេត រ៉ូស៊ីប នៅនាទីទី៤១ ។

បន្ទាប់ពីគូប្រជែងនាំមុខបែបនេះ ក្រុមយុវជន U-19ឡាវ បានបើកការវាយបកយ៉ាងខ្លាំង នៅដើមតង់ទី២ ហើយថែមទាំងមានឱកាសស៊ុតចំគោលដៅជាច្រើនលើកទៀតផង ប៉ុន្ដែធ្វើមិនបានសម្រេច ។ ផ្ទុយទៅវិញនៅចុងម៉ោងក្រុមយុវជនមាឌតូចកម្ពុជា បានបង្កើតឱកាសស្វែងរកគ្រាប់បាល់បន្ថែម ២គ្រាប់ទៀត ដោយកីឡាករ ឡុង ភារ៉ាត់ នៅនាទីទី៨៦ និងកីឡាករ គន្ធា រ៉ាវ៉ាន់ នៅនាទីទី៩០+២ ធ្វើឲ្យក្រុមក្រុមគោព្រៃជំទង់កម្ពុជា យកឈ្នះក្រុមយុវជនឡាវ ៣-០ តែម្ដង ។

match-fixtureresults_cambodia-laos

នេះជាជ័យជម្នះប្រវត្តិសាស្ដ្ររបស់ក្រុម U-19កម្ពុជាលើក្រុម U-19ឡាវ បើគិតពីការជួបគ្នា ២លើកចុងក្រោយ ដោយឆ្នាំ២០១៣ ក្រុមយុវជនកម្ពុជា ធ្លាប់ចាញ់ U-19ឡាវ ៣-២ និងជួបគ្នាក្នុងឆ្នាំ២០១៥ គឺស្មើគ្នា ០-០ នៃពានរង្វាន់ AFF U-19 Championships នេះ ។ ពេលនេះក្រុមយុវជនកម្ពុជា បានមាន ៣ពិន្ទុហើយ ក្រោយបញ្ចប់ការប្រកួត ២លើកឈ្នះ១ និងចាញ់១ ប៉ុន្ដែនៅសល់ ៣ប្រកួតទៀត ដើម្បីបន្ដក្ដីសង្ឃឹមឡើងទៅវគ្គ ៤ក្រុមចុងក្រោយ ។

ដោយឡែកក្រុមយុវជន U-19អូស្រ្ដាលី ដែលបានយកឈ្នះក្រុម U-19កម្ពុជា ២-០ កាលពីថ្ងៃបើកឆាកពូលB នោះ គឺបានបន្ដយកឈ្នះក្រុមយុវជន U-19មីយ៉ាន់ម៉ា ដោយលទ្ធផល ៣-០ មុននេះបន្ដិចដូចក្នា ធ្វើឲ្យក្រុមកីឡាករមាឌធំៗនេះ មាន ៦ពិន្ទុឈរកំពូលតារាង ហើយយប់នេះនៅមាន ១ប្រកួតទៀត ដែលជាជំនួបរវាងក្រុមការពារតំណែងជើងឯកថៃ និងក្រុម U-19ឥណ្ឌូនេស៊ី ៕

ខាងក្រោមនេះជាវីដេអូ Highlight នៃការប្រកួតនេះ៖


អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត