ពលករកម្ពុជាម្នាក់នៅកូរ៉េ ​ ត្រូវបានបំពាក់ខ្សែក្រវ៉ាត់ខ្មៅ ២ដាន់ ដោយសហព័ន្ធកីឡាហាប់គីដូអន្តរជាតិ

នូ មករា September 14, 2016


កូរ៉េខាងត្បូង៖ បើទោះបីកំពុងស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងនាមជាពលករចំណាកស្រុកក៏ពិតមែន ប៉ុន្តែលោកជា វ៉ាន់សាន្ត បានឆ្លៀតពេលធ្វើការហ្វឹកហាត់ក្បាច់គុនហាប់គីដូជារៀងរាល់ថ្ងៃដើម្បីសុខភាព ក៏ដូចជាដោយសារមានក្តីស្រលាញ់ចំពោះកីឡានេះផងដែរ។ អ្វីដែលស្ទើរតែមិនគួរឱ្យជឿនោះគឺអតីតបុគ្គលិកតភ្លើងអគ្គីសនីតាមការដ្ឋានសំណង់នៅកម្ពុជារូបនេះ ត្រូវបានសហព័ន្ធកីឡាហាប់គីដូអន្តរជាតិប្រចាំនៅប្រទេសកូរ៉េ ប្រកាសទទួលស្គាល់ថាជាកីឡាករឆ្នើមម្នាក់របស់កម្ពុជា និងត្រូវបានដំឡើងខ្សែក្រវ៉ាត់ខ្មៅ ២ដាន់ថែមទៀតផង។

14341871_1265560420150209_1118770868_n

ខ្សែក្រវ៉ាត់ខ្មៅ ២ដាន់ដែលលោកប្រឡងបាននេះមានតម្លៃទទួលស្គាល់ជាលក្ខណៈអន្តរជាតិហើយក្បាច់ និងស្នៀតប្រឡងមានលក្ខណៈតឹងតែងជាងប្រទេសយើង និងប្រទេសដទៃទៀតដែលលោកធ្លាប់បានឃើញ។លោក វ៉ាន់សាន្ត បានឱ្យដឹងថាពីប្រទេសកូរ៉េកាលពីម្សិលមិញនេះថា៖ «តាមពិតខ្ញុំធ្លាប់ហ្វឹកហាត់កីឡា Hapkido ជាប្រចាំអស់រយៈពេល ៥ឆ្នាំមកហើយ គឺតាំងពីនៅប្រទេសកម្ពុជាមកម្ល៉េះដោយហាត់ជាមួយលោកគ្រូគង់ ចាន់ធីណា មានមូលដ្ឋានគ្រឹះផ្នែកស្នៀត កាច់ស្នៀត ចាប់កាច់ក្លេ និងផ្នែកលោតកម្ពស់ ប៉ុន្តែពុំទាន់ទទួលបានលិខិតបញ្ជាក់នោះទេ ដូច្នេះហើយទើបលោកគ្រូបង្វឹកនៅប្រទេសកូរ៉េនៃមជ្ឈមណ្ឌលក្រសួងការងារ (០៤១) មិនទទួលស្គាល់ខ្ញុំភ្លាមៗទេ។ ក្រោយមកគេបានអនុញាតឲ្យខ្ញុំបានចូលប្រឡងឡើងខ្សែក្រវ៉ាត់ខ្មៅ ២ដាន់នេះដោយខាងមជ្ឈមណ្ឌល Hapkido កូរ៉េតម្រូវឲ្យខ្ញុំហ្វឹកហាត់សារជាថ្មីឡើងវិញ ប៉ុន្តែដោយលោកគ្រូបង្វឹកឈ្មោះ Jang Re Young បានធ្វើតេស្តកម្រិតក្បាច់គុនរបស់ខ្ញុំ ហើយឃើញថាខ្ញុំមានកម្រិតអាចទទួលយកបាននោះទើបអនុញាតិឱ្យហ្វឹកហាត់បន្ថែមរំលឹកខ្លីៗ និងមានសិទ្ធិប្រឡងឡើងខ្សែក្រវ៉ាត់ពេញសិទ្ធិដូចជនជាតិគេតែម្តង។»

14341758_1265560663483518_2016049824_n

កីឡាកររូបនេះបានបន្ថែមថា៖ «ការប្រឡងនោះគឺមានការកំណត់រយៈពេល ២ឆ្នាំមានម្តងដែលមានសិស្សមកប្រឡងរាប់ពាន់នាក់ពីគ្រប់ទិសទីចំណែកឯកម្មកររបស់កម្ពុជាដែលស្នាក់អាស្រ័យ និងបំពេញការងារនៅប្រទេសគេនោះមានតែ ៤នាក់ប៉ុណ្ណោះដែលបានឆ្លៀតហាត់កីឡា Hapkido នេះ។» លោកវ៉ាន់សាន្ត បានថ្លែងថា លទ្ធផលល្អរបស់លោកនៅថ្ងៃនេះក៏ដោយសារតែការជួយប្រឹងប្រែងមួយចំនួនធំពីលោកគ្រូដើមគឺលោកគង់ ចាន់ធីណា នៅសហព័ន្ធហាប់គីដូខ្មែរដែលធ្លាប់បានបណ្តុះបណ្តាលកន្លងមក និងជាគ្រូក្បាច់គុនអាជីពនៅកម្ពុជាផងដែរ៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត