UEFA Champions League: Real Madrid ឬ Sporting នឹងទទួលបានជ័យជម្នះនោះយប់មិញនេះ

លី រិទ្ធី September 14, 2016


ការប្រកួតបាល់ទាត់ពានរង្វាន់ UEFA Champions League ២០១៦-២០១៧ សប្តាហ៍ទី ១ សម្រាប់ពូល D រហូតដល់ពូល H នឹងចាប់ផ្តើមនៅវេលាម៉ោង ១:៤៥ នាទីរំលងអធ្រាត្រនេះដោយក្លឹបការពារដំណែងជើងឯក Real Madrid នឹងត្រូវបើកកីឡដ្ឋាន Estadio Santiago Bernabéu នាទីក្រុង Madrid របស់ខ្លួនដើម្បីទទួលក្រុម Sporting Lisbon ដែលជាក្លឹបចាស់របស់កីឡាករ Ronaldo ក្នុងការប្រកួតបើកឆាករបស់ខ្លួននៅយប់នេះ។

ក្លឹបទាំងពីរធ្លាប់ជួបគ្នា ៤ ដងនាពេលកន្លងមកដែលក្នុងនោះក្លឹប Real Madrid ឈ្នះ ២ ដង ព្រមទាំងស្មើគ្នា ១ ដង ខណៈក្លឹប Sporting ឈ្នះ ១ ដង។

14-09-2016-02

-កីឡាករ ១១ រូបដែលអាចជាប់ជម្រើស ១១ ដំបូងនៅក្នុងការប្រកួតយប់នេះ៖

សម្រាប់ក្លឹប Real Madrid៖ Casilla; Carvajal, Pepe, Ramos, Marcelo; Kroos, Casemiro, Modrić; Bale, Benzema, Ronaldo.
អវត្តមាន៖ Navas (កែងជើង), Coentrão (ភ្លៅ)

សម្រាប់ក្លឹប Sporting: Patrício; João Pereira, Coates, Semedo, Zeegelaar; William Carvalho, Adrien, Ruiz; Campbell, Gelson, Dost.

2403145_w1

-មតិគ្រូបង្វឹង

អ្នកចាត់ការទូទៅក្លឹប Real Madrid លោក Zinédine Zidane៖ បានប្រាប់ថា៖”ការប្រកួតទើបតែចាប់ផ្តើមប៉ុណ្ណោះហើយមានក្រុមជាច្រើនដេលចង់ឈ្នះបាននេះ។ យើងគឺជាក្រុមមួយដែលអាចឈ្នះពាននេះ ប៉ុន្តែនេះមិនមនាន័យអ្វីច្រើននោះទេ។ យើងត្រូវតែព្យាយាមព្រមទាំងលេងឲ្យបានល្អដើម្បីទទួលបានលទ្ធផលក្នុងការប្រកួតមួួនេះ។ យើងត្រៀមរួចរាល់ហើយ។ ក្លឹប Sporting លេងបានល្អហើយពួកគេមកដល់កីឡដ្ឋានយើង។ នេះជាការប្រកួតមួយដ៏សំខាន់សម្រាប់កីឡាករ Cristiano Ronaldo ព្រោះក្លឹបនោះជាក្លឹបដែលកីឡាកររូបនេះហ្វឹកហាត់ពីក្មេងមក។”

zinedine-zidane

អ្នកចាត់ការទូទៅក្លឹប Sporting លោក Jorge Jesus បានបញ្ជាក់ថា៖ “យើងធ្វើដំណរទៅកាន់ទីក្រុង Madrid គឺស្មើគ្នា។ នេះជាការប្រកួតដ៏សំខាន់សម្រាប់យើងខណៈការប្រកួតនេះក៏ជាការប្រកួតដំបូងក្នុងវគ្គជម្រុះក្នុងពូលផងដែរ។ ក្នុងសប្តាហ៍កន្លងទៅយើងបានហ្វឹកហាត់លើការគ្រប់គ្រងបាល់ និងវិធីសាស្រ្តក្នុងការលេងជាមួយក្លឹប Real Madrid។ ចំពោះកីឡាករ Ronaldo យើងត្រូវតែប្រយ័ត្ន តែយើងក៏គ្មានវិធីសាស្រ្តចំបងអ្វីក្នុងការបញ្ឈប់រូបគែនោះទេ។ នេះគឺជាក្រុម Real Madrid ដែលខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយនេះ។ ពួកគេមានកីឡាករល្អ គ្រូបង្វឹងល្អ៕”

jorge-jesus

អត្ថបទ៖ រិទ្ធី

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត