រឿង សោភ័ណ្ឌ និង ពុទ្ធ ឆាយរិទ្ធី ត្រូវការឈ្នះដាច់ខាតដើម្បីបានកៅអីវគ្គផ្តាច់ព្រ័ត្រខ្សែក្រវាត់ស្រាបៀរកម្ពុជា

នូ មករា September 14, 2016


ភ្នំពេញ៖ រឿង សោភ័ណ្ឌ មកពីក្លិបម្កុដរាជសីហ៍ត្រូវការឈ្នះបន្តទៀតក្នុងព្រឹត្តិការណ៍ប្រកួតដណ្ដើមខ្សែក្រវាត់ស្រាបៀរកម្ពុជាទម្ងន់ ៦៩គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី១៨ ខែកញ្ញាខាងមុខនេះដើម្បីទទួលបានសិទ្ធិឡើងទៅវគ្គបន្ទាប់ទៀត ប៉ុន្តែគូប្រកួតរបស់គឺអ្នកប្រដាល់ថៃ Super Chhai មិនងាយស្រួលបង្ក្រាបនោះទេ ។

roeurng-sophon-vs-super-chhai

អ្នកប្រដាល់ទាំង ២រូបនេះសុទ្ធតែបានទទួលជ័យជម្នះក្នុងការប្រកួតលើកទី១ ដូចគ្នា ហើយសម្រាប់ជំនួបលើកទី២ នេះពួកគេកាន់តែត្រូវការឈ្នះបន្តទៀត ព្រោះថានរណាម្នាក់ដែលឈ្នះគឺនឹងមានសង្ឃឹមថាបានទទួលកៅអីសម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រតែម្តង។ សោភ័ណ្ឌ មានប្រវត្តិប្រកួតចំនួន ១៣៩ដង ឈ្នះ ១២៤ដង ចាញ់ ១៣ដង ស្មើពិន្ទុ ២ដង ។ ចំពោះ Super Chhai វិញមានប្រវត្តិប្រកួតចំនួន ១២១ដង ឈ្នះ ១០៥ដងចាញ់ ១៥ដង និងស្មើពិន្ទុ ១ ដង ។

put-chhayrithy-vs-thai-oulek

មួយគូប្រកួតទៀតនោះគឺ កីឡាករ ពុទ្ធ ឆាយរិទ្ធី មកពីក្លិបពុទ្ធសេរីវង្សត្រូវជួបជាមួយអ្នកប្រដាល់ថៃ Thai Oulek ដែលនេះក៏ជាគូប្រកួតសំខាន់ដែរ។ មួយប្រកួតដំបូងរបស់រិទ្ធី និង Thai Oulek សុទ្ធតែជួបបរាជ័យដូចគ្នាពោលគឺរិទ្ធីចាញ់អ្នកប្រដាល់ថៃ Super Chhai ដោយពិន្ទុ រីឯ Thai Oulek ចាញ់អ្នកប្រដាល់កម្ពុជារឿង សោភ័ណ្ឌ ដោយពិន្ទុដែរ។ ពេលនេះអ្នកប្រដាល់ទាំង ២ រូបនេះសុទ្ធតែត្រូវការឈ្នះដូចគ្នាព្រោះបើការប្រកួតលើកទី២ជួបបរាជ័យនោះឱកាសសម្រាប់ប្រជែងយកកៅអីដើម្បីប្រកួតវគ្គផ្ដាច់ព្រ័ត្រទំនងជាបាត់បង់តែម្ដង ។ កីឡាករ Thai Oulek គឺជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលតស៊ូ ហើយសោភ័ណ្ឌ អាចយកឈ្នះគេបានទាំងប្រផិតប្រផើយប៉ុណ្ណោះនាពេលកន្លងមក ។ ជារួម ជង្គង់ កែង កណ្ដាប់ដៃ និង ការទាត់របស់គេប្រើបានល្អគ្រាន់តែកម្លាំងរបស់គេឆាប់ធ្លាក់ចុះបន្តិចដោយសារតែគេធ្វើដំណើរឆ្ងាយ ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន ១០៧ដង ឈ្នះ ៩០ដង ចាញ់ ១៦ដង ស្មើពិន្ទុ ១ដង ។ ចំពោះអ្នកប្រដាល់កម្ពុជាពុទ្ធ ឆាយរិទ្ធី វិញគេប្រើជើងទាត់ និងជង្គង់បានល្អ ហើយចូលចិត្តប្រើកែងណាស់តែការវ៉ៃចេញរបស់គេមិនសូវច្បាស់ឡើយ ហើយគេក៏មិនពូកែការពារដែរ ។ អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន ៧៩ដង ឈ្នះ ៦៤ដង ចាញ់ ១៤ដង ស្មើពិន្ទុ ១ដង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត