កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតតេក្វាន់ដូ I.T.F ជើងឯកទ្វីបអាស៊ី

នូ មករា September 14, 2016


ភ្នំពេញ៖ សហព័ន្ធតេក្វាន់ដូ I.T.F កម្ពុជា (International Taekwondo Federation) បានប្រកាសឱ្យដឹងថា ព្រះរាជាណចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាតេក្វាន់ដូស្ទីល I.T.F ជើងឯកអាស៊ីនាចុងឆ្នាំនេះ ។

14242278_900906450013572_256330264083945663_o

ឯកឧត្តមកែវ រ៉េមី ប្រធានកិត្តិយសសហព័ន្ធកីឡាតេក្វាន់ដូ I.T.F បានថ្លែងប្រាប់អ្នកកាសែតថា ឯកឧត្តមបានសុំគោលការណ៍ទៅរាជរដ្ឋាភិបាលដើម្បីទទួលយកការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតជើងឯកប្រចាំទ្វីបអាស៊ីនេះ ។ ឯកឧត្តមបានបញ្ជាក់ថា យើងមានធនធានកីឡាករ-កីឡាការិនីគ្រប់គ្រាន់សម្រាប់ការប្រកួតកម្រិតទ្វីបនេះ ព្រោះមួយរយៈនេះតេក្វាន់ដូ I.T.F មានការរីកចម្រើនខ្លាំងណាស់ជាមួយនឹងការបណ្ដុះបណ្ដាលថ្នាលផង ស្របពេលដែលក្រុមជម្រើសជាតិក៏កាន់តែមានសក្ដានុពលដែរ ។ ឯកឧត្តមបានបន្ថែមថា កន្លងមកកម្ពុជាធ្លាប់ចូលរួមប្រកួតកម្រិតពិភពលោកទៅហើយ ដូច្នេះរឿងអីយើងមិនហ៊ានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតជើងឯកអាស៊ីនោះ?

14305428_900906550013562_6780865437936268767_o

ឯកឧត្តមក៏បានអំពាវនាវឲ្យផ្នែកឯកជនចូលរួមផ្ដល់ការឧបត្ថម្ភដល់សហព័ន្ធតេក្វាន់ដូ I.T.F ក្នុងការរៀបចំការប្រកួតនេះផងដែរ ។

14231921_900906336680250_7513627295694738611_o

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត