គោព្រៃកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំ មុនចេញទៅហាត់នៅសិង្ហបុរី ត្រៀម AFF Suzuki Cup

នូ មករា September 14, 2016


ភ្នំពេញ៖ បន្ទាប់ពីបានបញ្ចេញបញ្ជីឈ្មោះកីឡាករក្រុមជម្រើសជាតិកម្ពុជាថ្មីចំនួន ២៧នាក់រួចមក កាលពីម្សិលមិញនេះ ក្រុមគោព្រៃកម្ពុជាដឹកនាំដោយលោក Lee Tae Hoon បានចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ក្នុងស្រុកជាបណ្ដើរៗហើយមុននឹងចេញទៅបោះជំរុំហ្វឹកហាត់រយៈពេល ១០ថ្ងៃនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២១-៣០ ខែកញ្ញាខាងមុខដើម្បីត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នាពាក់កណ្ដាលខែក្រោយ ។

14311473_1790147407889426_625400037528573757_o

គួរបញ្ជាក់ថា កីឡាករ ២៧នាក់ដែលត្រូវបានគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងខាងលើជ្រើសរើសមកបំពេញបេសកកម្មដ៏សំខាន់នាពេលខាងមុខនេះគឺមកពីក្លឹបព្រះខ័នរាជស្វាយរៀង ៨នាក់, ក្លឹបក្រសួងការពារជាតិ ៧នាក់, ក្លឹបបឹងកេតអង្គរ ៤នាក់, ក្លឹបភ្នំពេញក្រោន ៣នាក់,ក្លឹបណាហ្គាវើល ៣នាក់ និងក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលីស) ២នាក់ ដែលនឹងត្រូវចេញទៅហ្វឹកហាត់នៅប្រទេសសិង្ហបុរីក្នុងពេលឆាប់ៗខាងមុខនេះ ។

14352099_1790147844556049_973914153137461777_o

លោក ឆាំង ពិសិដ្ឋ អ្នកចាត់ការក្រុមគោព្រៃកម្ពុជានេះ ធ្លាប់បានឲ្យដឹងថា អំឡុងពេលនៃការប្រមូលផ្ដុំនៅសិង្ហបុរីនោះកម្ពុជានឹងមានការប្រកួតកម្ដៅសាច់ ៣ប្រកួតជាមួយក្រុមម្ចាស់ផ្ទះ ហើយក្រោយចប់បេសកកម្មបោះជំរុំហាត់នៅក្រៅប្រទេសក្រុមគោព្រៃកម្ពុជា ត្រូវបើកទ្វាទទួលក្រុមហុងកុងវិញម្ដង នៅថ្ងៃទី០៦ ខែតុលា មុននឹងជួបក្រុមជម្រើសជាតិស្រីលង្ការ នៅថ្ងៃទី៩ ខែតុលាដើម្បីដកស្រង់បទពិសោធន៍ត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 ចាប់ពីថ្ងៃទី១៥-២១ ខែតុលាតែម្ដង ៕

14361290_1790147864556047_8608376500701200393_o

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត