កៅអីកីឡាករកូរ៉េខាងជើង ២រូបនៅទ័ព ចាប់ផ្ដើមរង្គោះរង្គើមុនបញ្ចប់កុងត្រា!

នូ មករា September 13, 2016


ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់បេសកកម្មប្រកួតលីគគំពូលកម្ពុជា ឆ្នាំ២០១៦ ត្រឹមចំណាត់ថ្នាក់ជើងឯករងរួចមក ក្លឹបក្រសួងការពារជាតិ(ទ័ព) បានត្រៀមយុទ្ធសាស្រ្ដជាច្រើន ដើម្បីសម្រេចមហិច្ឆតាលើកពាននារដូវកាលក្រោយ ។ ទន្ទឹមជាមួយគ្នានោះលោក ទេព ឡុងរចនា គ្រូធំប្រចាំក្លឹបក៏បានបង្ហើបពីគម្រោងផ្លាស់ប្ដូរកីឡាករកូរ៉េខាងជើង ២រូបហើយនាំចូលកីឡាករបរទេសថ្មីមកជំនួសតំណែងរបស់ពួកគេផងដែរ ។

14233006_516463928551138_4345020559528612343_n

លោក ទេព ឡុងរចនា បានថ្លែងឲ្យដឹងថា សម្រាប់រដូវកាលក្រោយ ក្លឹបមានគម្រោងពង្រឹងសមត្ថភាពក្រុមកាន់តែខ្លាំងដើម្បីប្រជែងតំណែងជើងឯកឲ្យបាន ដោយមានការបញ្ចប់ និងផ្លាស់ប្ដូរសមាភាពកីឡាករចាស់ៗមួយចំនួន ពិសេសគឺកីឡាករកូរ៉េខាងជើងទាំង ៤រូប នឹងត្រូវផ្លាស់ប្ដូរ ២រូបចេញ គឺសមាជិកថ្មីទើបមកជួយក្លឹបនៅជើងទី២ រួមមានកីឡាករ Ri Hyok-chol និងកីឡាករ Jang Song-hyok ។

14257530_1789297407974426_5996574556779344215_o

គ្រូបង្វឹកដែលទើបជួយទ័ពលើកពាន Hun Sen Cup និងឈ្នះជើងឯករងលីគកំពូលកម្ពុជា រដូវកាលថ្មីនេះ បានបញ្ជាក់ថា៖ «យើងនឹងបន្ដកុងត្រាខ្លះ អត់ខ្លះ គឺមិនយកទាំងអស់នោះទេ ត្រូវមានការផ្លាស់ប្ដូរ ។ ប៉ុន្ដែយើងត្រូវមើលកីឡាករណាខ្លះដែលមានជួយក្លឹបបានច្រើន យើងនឹងបន្ដ ហើយពេលនេះយើងបន្ដយក ២នាក់ហើយ ហើយនៅសល់ ២នាក់ទៀត ត្រូវមានការផ្លាស់ប្ដូរគឺកីឡាករកូរ៉េខាងជើង ២នាក់មកក្រោយ» ។ ជាមួយនឹងការបង្ហើបគម្រោងជម្រុះកីឡាករកូរ៉េខាងជើងនេះដែរ គ្រូបង្វឹកមានរហស្សនាមគ្រូ «សាន្ដ» រូបនេះ មិនបានបង្ហើបពីសមាសភាពកីឡាករបរទេសថ្មី ដែលលោកពេញចិត្តនោះទេ ប៉ុន្ដែលោកប្រាប់ថា កីឡាករបរទេសនោះអាចជាកីឡាករកម្រិតខ្ពស់ក្នុងតំបន់អាស៊ី ដូចជាជប៉ុនជាដើម ដើម្បីមកជួយក្លឹបនារដូវកាលក្រោយ ។

14242306_1788730991364401_3753973844494258720_o

គួរបញ្ជាក់ថា ខ្សែប្រយុទ្ធ Ri Hyok-chol និងខ្សែការពារ Jang Song-hyok បានមកជួយក្លឹបក្រសួងការពារជាតិបានតែជើងទី២ នៃលីគកំពូលកម្ពុជាប៉ុណ្ណោះ ហើយពួកគេសុទ្ធតែត្រូវបានចុះកិច្ចសន្យា ឬចុះកុងត្រារយៈពេល ២ឆ្នាំជាមួយក្រសួងការពារជាតិ ។ ដូច្នេះប្រសិនបើពួកគេត្រូវបានផ្លាស់ប្ដូរពិតមែននោះ គឺមានន័យថាពួកគេក៏ត្រូវបញ្ចប់កុងត្រាមុនពេលកំណត់ជាមួយក្រសួងការពារជាតិដែរ ៕

14089125_1788730808031086_483062077196847949_n

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត