La Liga: លទ្ធផល និងតារាងពិន្ទុសរុបក្រោយប្រកួតសប្តាហ៍ទី ៣

លី រិទ្ធី September 13, 2016


ការប្រកួតបាល់ទាត់លីកកំពូលនៃប្រទេស⁣⁣⁣ អេស្ប៉ាញ ឬ La Liga រដូវកាល ២០១៦-២០១៧ សម្រាប់សប្តាហ៍នេះបញ្ចប់ទៅដោយនៅសល់តែក្លឹប Real Madrid មួយប៉ុណ្ណោះនៅលីកអេស្ប៉ាញដែលបន្តកំណត់ត្រាឈ្នះ ១០០% បន្ទាប់ពីបានយកឈ្នះលើក្លឹប Osasuna ក្នុងលទ្ធផល ៥-២ ខណៈក្លឹប Las Palmas ដែលបង្កើតភាពភ្ញាក់ផ្អើលក្រោយឈ្នះ ២ ជាប់គ្នានោះសប្តាហ៍នេះទទួលបរាជ័យជាលើកដំបូងក្រោយចាញ់ក្លឹប Sevilla ក្នុងលទ្ធផល ២-១។

សម្រាប់រដូវកាលនេះក្លឹប Barcelona ដែលជាក្លឹបការពារដំណែងជើងឯកនោះបានទទួលបរាជ័យជាលើកដំបូងនៅក្នុងផ្ទះរបស់ខ្លួនបន្ទាប់ពីបានចាញ់ក្រុមដែលតើបនឹងឡើងមកលេង La Liga ក្លឹប Alaves ក្នុងលទ្ធផល ២-១។

ចំណែកឯក្លឹប Atl. Madrid វិញក៏ទទួលបានជ័យជម្នះផងដែរក្នុងសប្តាហ៍នេះបន្ទាប់ពីបានយកឈ្នះលើក្លឹប Celta Vigo ៤-០។ ដូចនេះក្រោយការប្រកួតសប្តាហ៍ទី៣ បានបញ្ចប់ក្លឹប Real Madrid បន្តឈនៅលេខ ១ ដែលមាន ៩ ពិន្ទុក្រោយការប្រកួត ៣ ប្រកួត ខណៈក្លឹប Sevilla និង Sporting ឈនៅលេខ ២ និង ៣ ដែលមាន ៧ ពិន្ទុ។ ខាងក្រោមជាលទ្ធផល និងតារាងពិន្ទុសរុបក្រោយប្រកួតសប្តាហ៍ទី ៣៕

week-3-2

 

14322357_1110472505655974_7986109972066930403_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ La Liga

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត