ចំបាប់រកបានជើងខ្លាំងនៅខេត្តកំពង់ឆ្នាំង មុននឹងបន្តមកប្រកួតនៅកណ្តាល និងព្រៃវែង ចុងសប្តាហ៍នេះ

នូ មករា September 13, 2016


កំពង់ឆ្នាំង៖ ក្នុងគោលដៅដើម្បីចម្រាញ់រកកីឡាករ កីឡាការិនីឆ្នើមសម្រាប់ចូលរួមការប្រកួតកីឡាជាតិលើកទី១ នោះ សហព័ន្ធកីឡាចំបាប់កម្ពុជាដែលបានបោះជំហានមុនគេក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ខេត្តនោះ បានបញ្ចប់ការប្រកួតនៅក្នុងខេត្តកំពង់ឆ្នាំងហើយ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះ។

14231939_1109162665838743_6300195926663709666_o

សូមបញ្ជាក់ថា ការប្រកួតកីឡាចំបាប់ជ្រើសរើសឯកខេត្តកំពង់ឆ្នាំង ប្រចាំឆ្នាំ២០១៦នេះបានដំណើរការទៅដោយមានការឧបត្ថម្ភថវិកាដោយលោក Casey Barnett នាយកគ្រប់គ្រងវិទ្យាស្ថានខេមអេដ (CamEd Business School) និងជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ក៏ដូចជាទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ផងដែរ។ ការប្រកួតនេះត្រូវបានរៀបចំឡើងដើម្បីជ្រើសរើសកីឡាករ-កីឡការិនីដែលមានសមត្ថភាពត្រៀមចូលរួមប្រកួតព្រឹត្តិកាកីឡាជាតិលើកទី១ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ព្រមទាំងការជ្រើសរើសយកយុវជនថ្នាល់សម្រាប់ការប្រកួតសុីហ្គេមឆ្នាំ២០២៣ ថែមទៀតផង។

14257728_1109162529172090_1797069308233486979_o

ក្នុងបេសកកម្មបន្តមកទៀត ក្រុមការងាររបស់សហព័ន្ធចំបាប់នឹងបន្តដំណើរទៅកាន់ខេត្តកណ្តាល និងខេត្តព្រៃវែង នាចុងសប្តាហ៍នេះដោយត្រូវធ្វើការប្រកួតរួមគ្នានៅវិហាសួគ៌តែម្តង៕
14249862_1109162795838730_6658894616016531343_o
អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត