EPL: លទ្ធផល និងតារាងពិន្ទុសរុបសប្តាហ៍ទី ៤ 

លី រិទ្ធី September 13, 2016


ក្រោយការប្រកួតពានរង្វាន់លីកកំពូលនៃប្រទេស អង់គ្លេស សប្តាហ៍នេះទី៤ មានបានបញ្ចប់យើងឃើញថានៅសល់តែនៅសល់តែក្លឹប Manchester City, Everton និង Chelsea ប៉ុណ្ណោះដែលមិនទាន់ចាញ់ខណៈមានតែក្លឹប Manchester City មួយប៉ុណ្ណោះដែលរក្សាកំណត់ត្រាឈ្នះ ១០០% បាននារដូវកាលនេះ។

សម្រាប់ការប្រកួតនៅក្នុងសប្តាហ៍នេះ ការប្រកួតធំជាច្រើនៗត្រូវបានធ្វើឡើងហើយក្នុងនោះការប្រកួត Manchester Derby បានបញ្ចប់ទៅដោយក្លឹប Manchester City បានយកឈ្នះលើក្លឹបបិសាចក្រហម Manchester United ក្នុងលទ្ធផល ២-១។ ជ័យជម្នះនេះជាជ័យជម្នះដំបូងរបស់លោក Pep Guardiola ក្នុងការប្រកួត Manchester Derby ខណៈលោកនៅតែបន្តការនាំមុខក្នុងកំណត់ត្រា Head-To-Head ជាមួយនឹងលោក Jose Mourinho។

ចំណែកឯការប្រកួតផ្សេងទៀតដូចជាក្លឹប Arsenal ទទួលបានជ័យជម្នះ ២-១ ទៅលើក្លឹប Southampton ជាមួយនឹងគ្រាប់ពិន័យ ១១ ម៉ែត្រចុងម៉ោងរបស់កីឡាករ Santi Cazorla ស្របពេលដែលក្លឹប Tottenham យកឈ្នះយ៉ាងលើសលុបលើក្លឹប Stock ៤-០។ រីឯការប្រកួតរវាងក្លឹបហង្សក្រហម Liverpool ជាមួយក្លឹប Leicester City នោះបញ្ចប់ទៅដោយក្លឹប Liverpool ទទួលបានជ័យជម្នះក្នុងលទ្ធផល ៤-១ ជាមួយនឹងការលេងដ៏ល្អរបស់ក្រុម។ ខាងក្រោមជាលទ្ធផល និងតារាងពិន្ទុសរុបក្រោយការប្រកួតសប្តាហ៍ទី ៤៕

week-4

14238289_1431560840201660_2435100849089369390_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ Premier League

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត