ក្លិបយុវជនប្រមូលមេដាយបានច្រើនជាងគេក្នុងព្រឹត្តិការណ៍ប្រកួតតេក្វាន់ដូ I.T.F ជើងឯកជាតិ

នូ មករា September 13, 2016


ភ្នំពេញ៖ ការប្រកួតតេក្វាន់ដូ I.T.F (International Taekwondo Federation) ជ្រើសរើសជើងឯកជាតិឆ្នាំ២០១៦ ដែលបានចាប់ផ្ដើមពីថ្ងៃទី៨ ខែកញ្ញាមកនោះបានបញ្ចប់ដោយជោគជ័យហើយនៅល្ងាចថ្ងៃទី១២ ខែកញ្ញា ម្សិលមិញនេះ ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ក្លិបយុវជនដែលមានលោកប៉ាល់ ជីវ័ន្ដ ជាប្រធាននោះដណ្ដើមបានមេដាយមាសច្រើនជាងគេពោលគឺរហូតដល់ទៅ ៩គ្រឿង មេដាយប្រាក់ ៩គ្រឿង និង មេដាយសំរឹទ្ធចំនួន ១០គ្រឿងផងដែរ។ ចំពោះក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញវិញដណ្ដើមបានមេដាយមាសចំនួន ៨គ្រឿង មេដាយប្រាក់ចំនួន ៣គ្រឿង និងមេដាយសំរឹទ្ធចំនួន ៩គ្រឿង ។

14242357_900906483346902_803408388635812754_o

ការប្រកួតឆ្នាំនេះមានសមាគម ក្លិបចូលរួមចំនួន ១៤ និងមានកីឡាករ-កីឡាការិនីចូលរួមចំនួន ៣៣១នាក់ ហើយវិញ្ញាសាដែលត្រូវបានដាក់ឲ្យប្រកួតសម្រាប់មេគុនមាន ៥វិញ្ញាសាគឺឯកត្តជនបុរសកម្រិតខ្សែក្រវាត់ខ្មៅ១ដាន់, ឯកត្តជនបុរសក្រោមខ្សែក្រវាត់ខ្មៅ, ឯកត្តជននារីកម្រិតខ្សែក្រវាត់ខ្មៅ និង ក្រោមខ្សែក្រវាត់ខ្មៅ និងការសម្តែងជាក្រុមបុរស-នារីដែលមួយក្រុមមាន ៦ នាក់ ។

photo_2016-09-13_04-34-56-800x600

ចំពោះវិញ្ញាសាប្រយុទ្ធបុរសមាន ៩ប្រភេទទម្ងន់គឺទម្ងន់៤៥គីឡូក្រាម, ៥០គីឡូក្រាម, ៥៥គីឡូក្រាម, ៦០គីឡូក្រាម, ៦៥គីឡូក្រាម, ៧០គីឡូក្រាម, ៧៥គីឡូក្រាម, ៨០គីឡូក្រាម និង ៨០គីឡូក្រាមឡើង ។ រីឯវិញ្ញាសាប្រយុទ្ធនារីមាន ៤៥គីឡូក្រាម, ៥១គីឡូក្រាម, ៥៧គីឡូក្រាម, ៦៣គីឡូក្រាម និង ៦៩គីឡូក្រាម ។ ក្រៅពីនេះមានវិញ្ញាសាបច្ចេកទេសពិសេសដែលមានឯកត្តជនបុរសមាន ៥បច្ចេកទេស, ក្រុមបុរសមាន៥ បច្ចេកទេស, វិញ្ញាសាសម្តែងបច្ចេកទេសការពារខ្លួន ១ទល់៣ និង ក្រុមដែលមានគ្នា ៦នាក់៕

photo_2016-09-13_04-34-40-800x600

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត