សូហ្វតិន្នីសកម្ពុជា រង់ចាំភ្លើងខៀវពីក្រសួងអប់រំដើម្បីសង់ទីលានស្ដង់ដាដែលមានតម្លៃរាប់សែនដុល្លារ

នូ មករា September 12, 2016


ភ្នំពេញ៖ ក្រោយពីបានចាប់ដៃគូសហការជាមួយនឹងសមាគមវាយកូនបាល់ស័្មគ្រចិត្តកូរ៉េខាងត្បូង រួចមក សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានប្រកាសថានឹងចាប់ផ្ដើមកែប្រែទីលានចាស់ឱ្យក្លាយជាទីលានថ្មីដែលមានស្ដង់ដាអន្តរជាតិ និងគ្រោងចំណាយរាប់សែនដុល្លារសម្រាប់ឱ្យអត្តពលិកហ្វឹកហាត់ និងរៀបចំព្រឹត្តិការណ៍ប្រកួតអន្តរជាតិនានា នៅពេលដែលក្រសួងអប់រំ យុវជន និងកីឡា ចេញច្បាប់អនុញ្ញាតរួចរាល់។

img_9408-copy

អគ្គលេខាធិការសហព័ន្ធសូហ្វតិន្នីសកម្ពុជា លោក ជា ប៊ុនហេង បានឱ្យដឹងថា៖ «គម្រោងនេះត្រូវប្រើប្រាស់ថវិកាសរុប ៣៦០.៧០០ដុល្លារអាមេរិកក្នុងនោះ ដំបូលទីលានកម្ពស់ ១៣ម៉ែត្រ ទំហំ ៤.១០០ម៉ែត្រការ៉េគិតជាទឹកប្រាក់ ១១០.៧០០ដុល្លារ។ ក្រាលថ្មីទីលានវាយកូនបាល់ស្តង់ដាអាម៉េរិគទំហំ ៣.២០០ម៉ែត្រការ៉េ គិតជាទឹកប្រាក់ ៦៤.០០០ដុល្លារ។ សង់ថ្មីអាគារ Adm Club House កម្ពស់ ២ជាន់ទំហំ ៥៦០ ម៉ែត្រការ៉េ អស់ទឹកប្រាក់ ១៨៦.០០០ដុល្លារ។»

img_9417-copy

អគ្គលេខាធិការរូបនេះបានឱ្យដឹងថា ការអភិវឌ្ឍន៍នេះដោយសារតែសហព័ន្ធបានមើលឃើញពីកង្វះខាត ក៏ដូចជាជួបបញ្ហាលំបាក ចំពោះការដែលកីឡាករ កីឡាការិនី និងគ្រូបង្វឹក ពិបាកហ្វឹកហាត់លើទីលានចាស់ដែលគ្មានស្តង់ដា មួយវិញទៀតការសាងសង់ថ្មីនេះជាកត្តាចម្បងក្នុងការអភិវឌ្ឍន៍សមត្ថភាពបច្ចេកទេសឱ្យមានការរីកចម្រើនឆាប់រហ័សថែមទៀត។ សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ដែលត្រូវចំណាយថវិកាយ៉ាងច្រើននេះ គឺក្នុងគោលបំណងសំខាន់ជួយជំរុញដល់ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិព្រមទាំងការបណ្តុះបណ្តាលថ្នាក់ថ្នាលជាច្រើននាក់ផងដែរ ហើយនេះជាការចំបាច់បំផុតសម្រាប់កម្ពុជាដែលនឹងរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតជើងឯកសូហ្វតិន្និអាស៊ានឆ្នាំ២០១៨ រួមទាំងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣ ផងដែរនោះ។

mm2-20

នេះគឺជាសមិទ្ធផលមួយផ្សេងទៀត ស្របពេលដែលសហព័ន្ធសូហ្វតេន្នីសកម្ពុជា ក៏បានប្រកាសតែងតាំងប្រធានសហព័ន្ធថ្មីគឺឯកឧត្ដម ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃជំនួសលោក ឈឹម ជូន ដែលបានទទួលមរណៈភាព និងតែងតាំងឯកឧត្ដម ម៉ក់ សំអុល ជាអនុប្រធានថ្មីជំនួសព្រឹទ្ធាចារ្យ ហែម ថុន ដែលបានទទួលមរណៈភាពផងដែរ៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត