អ៊ិន សូដាវីដ រំពឹងឈ្នះ ៧០% ពេល U-19កម្ពុជា ប៉ះ U-19អូស្ត្រាលី យប់នេះ!

នូ មករា September 12, 2016


ភ្នំពេញ៖ ខ្សែបម្រើលេចធ្លោក្នុងក្លឹបភ្នំពេញក្រោន កីឡាករ អ៊ិន សូដាវីដ បានបង្ហាញពីទំនុកចិត្តយ៉ាងមុតមាំសម្រាប់ការតាំងចិត្តជួយក្រុមយុវជន U-19កម្ពុជា ទប់ទល់ជាមួយក្រុមកីឡាករមាឌធំ U-19អូស្រ្ដាលី ក្នុងជំនួបសន្សំពិន្ទុក្នុងពូលB នៃពានរង្វាន់ AFF U-19 Championships 2016 នាវេលាម៉ោង ៧យប់នេះ នៅលើទឹកដីវៀតណាមហើយថែមទាំងមានជំនឿចិត្តថាអាចដណ្ដើមជ័យជម្នះជូនជាតិ ៧០% ទៀតផង ។

13162111_1090100934382435_1572951802_n

មុនចេញដំណើរទៅវៀតណាមកាលពីចុងសប្ដាហ៍កន្លងទៅកីឡាករដ៏សំខាន់ក្នុងក្រុម U-19កម្ពុជាខាងលើនេះ បានលើកឡើងថាបើប្រៀបធៀបជាមួយគូប្រជែងក្នុងពូលB គឺកីឡាករកម្ពុជាតូចៗជាងគេ តែមិនថ្វីនោះទេ ទោះបីយើងមានមាឌតូចមែន ក៏កីឡាករម្នាក់ៗបានតាំងចិត្តខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីប្រជែងយកជ័យលាភីជូនប្រទេសជាតិ ។

12894489_1062554447137084_808027656_o

អ៊ិន សូវដាវីដ បានលើកឡើងថា៖ «ក្នុងចំណោម ៥ប្រកួតរបស់ក្រុម U-19កម្ពុជា គឺខ្ញុំមិនអាចសន្និដ្ឋានបានថា អាចឈ្នះប៉ុន្មានប្រកួតនោះទេព្រោះក្រុមនីមួយៗ សុទ្ធតែមានកីឡាករមាឌធំៗ ។ ប៉ុន្ដែយ៉ាងណាក៏មិនអាចមើលងាយកីឡាករមាឌតូចដែរសំខាន់គឺយើងត្រូវចេះសាមគ្គីគ្នា ទើបអាចទទួលបានលទ្ធផលល្អ តែក៏មិនអាចធ្វេសប្រហែស ចំពោះគូប្រកួតមានមាឌធំដែរ» ។ ដោយឡែកជុំវិញការប្រកួតជាមួយក្រុម U-19អូស្ដ្រាលី នៅថ្ងៃបើកឆាកនេះវិញ សូដាវីដ បាននិយាយទាំងគ្មានអារម្មណ៍ភ័យខ្លាចថា៖ «ដោយការប្រមូលផ្ដុំហើយមានរយៈពេលវែង ហើយគ្រូបង្វឹក គាត់បង្រៀនយុទ្ធសាស្ដ្រ សម្រាប់ទប់ទល់ជាមួយក្រុមកីឡាករមាឌធំ ហើយខ្ញុំរំពឹង ៧០% ថា U-19កម្ពុជា អាចយកឈ្នះ U-19អូស្ដ្រាលីបានព្រោះខ្ញុំជឿជាក់លើមិត្តរួមក្រុមរបស់ខ្ញុំ» ។

14232999_1788543524716481_6936352685613274347_n

សូមបញ្ជាក់ថា សម្រាប់បេសកកម្មចូលរួមប្រកួតពានរង្វាន់ AFF U-19 Championships 2016 នេះ គឺក្រុមគោព្រៃជំទង់កម្ពុជាត្រូវឆ្លងកាត់ការប្រកួតសន្សំពិន្ទុក្នុងពូលB ៥ប្រកួត ទើបអាចឈានទៅដណ្ដើមកៅអីជុំបន្ដបាន ដោយត្រូវជួបក្រុម U-19អូស្រ្ដាលី, ថៃ, មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី និងក្រុម U-19ឡាវ ហើយការប្រកួតនេះគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៤ ខែកញ្ញាខាងមុខនេះដោយវៀតណាមធ្វើជាម្ចាស់ផ្ទះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត