ព្រឹត្តិការណ៍កីឡាវាយសីដណ្ដើមជើងឯកពានរង្វាន់ប្រធានសហព័ន្ធលើកទី២
នូ មករា July 31, 2015
សហព័ន្ធកីឡាវាយសីកម្ពុជានឹងរៀបចំព្រឹត្តិការណ៍កីឡាវាយសីដណ្ដើមជើងឯកពានរង្វាន់ប្រធានសហព័ន្ធលើកទី២ (2nd President’s Cup 2015) ដែលចាប់ផ្ដើមពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ នេះនៅទីលានវាយសីក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក។
សម្រាប់កីឡាករ-កីឡាការិនីដែលមានបំណងចុះឈ្មោះចូលរួមប្រកួត សូមទាក់ទងគណៈកម្មការរៀបចំការប្រកួតដែលនឹងចាប់ផ្ដើមទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងតទៅរហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ នៅទីស្នាក់ការសហព័ន្ធកីឡាវាយសីក្នុងអាគារគណៈកម្មាធិការអូឡាំពិកកម្ពុជាជាន់ទី២ ឬ សូមទាក់ទងតាមរយៈលេខទូរសព្ទ៖ ០១២ ៨០០ ៧៨៨ ឬ ០៩៧ ៦១២ ៧២ ២៧ ឬ ០១២ ៤៥៧ ២៧៣៕
អត្ថបទ៖ មករា