Thai League: លទ្ធផល និងតារាងពិន្ទុសរុបសប្តាហ៍ទី ២៩

លី រិទ្ធី September 12, 2016


ក្រោយសម្រាកសម្រាប់ទុកឱកាសឲ្យក្រុមជម្រើសជាតិប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់រួចមក សម្រាប់ការប្រកួតសប្តាហ៍ទី ២៩ នេះក្លឹបដែលកំពុងឈនៅកំពូលតារាងពិន្ទុសរុបនៃលីកកំពូលប្រទេសថៃក្លឹប Muanthong United ដែលជួបប្រកួតជាមួយក្លឹប Sokhothai បានបញ្ចប់ទៅដោយក្រុមម្ចាស់ផ្ទះចាញ់ក្រុមភ្ញៀវ SCG Muangthong United ក្នុងលទ្ធផល ១-០។ ជាមួយនឹងជ័យជម្នះនេះក្លឹប Muangthong United នៅតែបន្តឈនៅកំពូលតារាងពិន្ទុសរុបក្រោយការប្រកួតសប្តាហ៍ទី ២៩ បានបញ្ចប់។

រីឯក្លឹប Bangkok United ដែលកំពុងតែប្រដេញពិន្ទុជាមួយក្លឹប Muangthong United នោះក៏បានយកឈ្នះលើក្លឹប Sisaket ក្នុងលទ្ធផល ៤-២។ លទ្ធផលនេះមានន័យក្លឹប Muangthong United ឈនៅកំពូលតារាងបណ្តោះអាសន្នដោយលើសក្លឹប Bangkok United ៣ ពិន្ទុ។

ចំណែឯការប្រកួតធំប្រចាំសប្តាហ៍នេះគឺជាការប្រកួតរវាងក្លឹប Bangkok Glass នឹងត្រូវធ្វើដំណើរទៅជួបក្លឹបជើងឯករដូវកាលមុន Buriram United ក្នុងការប្រកួតសប្តាហ៍នេះ។ ការប្រកួតនេះបញ្ចប់ទៅក្នុងលទ្ធផលដោយក្រុមម្ចាស់ផ្ទះបានយកឈ្នះក្នុងលទ្ធផល ២-១។ ខាងក្រោមនេះជាលទ្ធផល និងតារាងពិន្ទុសម្រាប់សប្តាហ៍ទី ២៩៕

14322321_1768147650133270_9203059538243937545_n 14224783_1768712896743412_6799144714902240797_n 14332989_1768724000075635_7796172018308345579_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ Toyota Thai League

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត