បឹងកេតអង្គរ ត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ Toyota Mekong Club បន្តទៀតក្រោយឈ្នះជើងឯក

នូ មករា September 12, 2016


ភ្នំពេញ៖ ក្លឹបបាល់ទាត់បឹងកេតអង្គរ ដែលទើបតែបានគ្រងតំណែងជើងឯកលីគកំពូលកម្ពុជារដូវកាលឆ្នាំ២០១៦ នោះ បានទទួលសិទ្ធិជាផ្លូវការហើយដើម្បីតំណាងឱ្យប្រទេសកម្ពុជាក្នុងការចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ Toyota Mekong Club Championship 2016 ជាមួយក្រុម ៤ ផ្សេងទៀតដែលមកពីបណ្តាប្រទេសក្នុងតំបន់ទន្លេមេគង្គដូចជា ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា ជាដើម។

14207831_1789301194640714_9182275006601586717_o

យ៉ាងណាក៏ដោយគិតមកទល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា ក្រុមបាល់ទាត់ណាមួយដែលនឹងក្លាយជាក្រុមតំណាងឱ្យប្រទេសថៃ ឡាវ និង វៀតណាម ខណៈដែលគេទើបតែរកឃើញក្រុមពីរប៉ុណ្ណោះគឺ បឹងកេតអង្គរ និង Yadanarbon Fc (មីយ៉ាន់ម៉ា)។

14242292_1789300781307422_7100562565597706928_o

 

គួររំលឹកថា នៅក្នងការប្រកួតកាលពីរដូវកាល២០១៥ កន្លងទៅ ក្រុមបឹងកេតអង្គរបានបង្កើតនូវកំណត់ត្រាដ៏ល្អមួយនៅក្នុងការប្រកួត Toyota Mekong Club Championship ដែលជាការចូលរួមជាលើកដំបូងរបស់ខ្លួនដោយបានបញ្ចប់ទៅជាមួយនឹងតំណែងជាជើងឯករងបន្ទាប់ពីបានបរាជ័យក្រោមថ្វៃជើងក្រុម Buriram United នៅវគ្គផ្តាច់ព្រ័ត្ររួចមក ដូច្នេះសម្រាប់រដូវកាលថ្មីនេះ ក្រុមបឹងកេតអង្គរនឹងបានឡើងប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតែម្តង៕

 

 

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត