AFF U-19: ទីម័រឈរកំពូលតារាង ខណៈម្ចាស់ផ្ទះវៀតណាម ស្មើសិង្ហបុរី ០-០

នូ មករា September 12, 2016


ភ្នំពេញ៖ ក្រុមយុវជន U-19ទីម័រខាងកើត បានទទួល ៣ពិន្ទុពេញ បន្ទាប់ពីយកឈ្នះក្រុម U-19ហ្វីលីពីន ដោយលទ្ធផល ២-១ នៅក្នុងជំនួបបើកឆាកពូលA នៃពានរង្វាន់ AFF U-19 Championship 2016 កាលពីម្សិលមិញ ។ ប៉ុន្ដែក្រុមម្ចាស់ផ្ទះវៀតណាម និងក្រុមយុវជន U-19សិង្ហបុរី គឺបានត្រឹមចែកគ្នា ១ពិន្ទុម្នាក់ប៉ុណ្ណោះ បន្ទាប់ពីប្រកួតពេញម៉ោងស្មើគ្នា ០-០ ។

mc0a0396_bxgi

សម្រាប់ការប្រកួតរបស់ក្រុមយុវជន U-19ទីម័រខាងកើត គឺបានធ្វើការនាំមុខ ២-០ លើក្រុមយុវជនហ្វីលីពីនក្នុងតង់ទី១ មុនកីឡាករនៃក្រុមយុវជនហ្វីលីពីន វាយបកបាន ១គ្រាប់វិញនៅចុងតង់ទី២ ។ ប៉ុន្ដែយ៉ាងណាក៏ក្រុម U-19ហ្វីលីពីនមិនអាចតាមស្មើបានដែរ ។ សម្រាប់ជ័យជម្នះនេះ គឺគ្រប់គ្រាន់ឲ្យក្រុម U-19ទីម័រខាងកើតមាន ៣ពិន្ទុនិងឡើងឈរកំពូលតារាង ។

tu1a5183_eqec

ដោយឡែកគូជក់ចិត្តរវាងក្រុមម្ចាស់ផ្ទះវៀតណាម និងក្រុមយុវជនសិង្ហបុរីវិញកីឡាករនៃក្រុមទាំងពីរមិនអាចទម្លាយសំណាញ់គ្នាបានឡើយ បើទោះបីជាមានឱកាសវាយសម្រុករកគ្រាប់បាល់រៀងៗខ្លួនក៏ដោយចុងក្រោយបានត្រឹមស្មើគ្នា ០-០ ប៉ុណ្ណោះ ។ លទ្ធផលស្មើគ្នានេះ បានធ្វើឲ្យក្រុម U-19វៀតណាមឈរចំណាត់ថ្នាក់លេខ២ ក្នុងនាមជាម្ចាស់ផ្ទះ គ្រាដែលក្រុម U-19សិង្ហបុរី ឈរចំណាត់ថ្នាក់លេខ៣ តែមាន ១ពិន្ទុក្នុងដៃស្មើគ្នា ៕

u19vn-sing

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត