មេដឹកនាំកីឡាខេត្តកំពង់ធំ និង ប៉ៃលិន ទទួលបានការព្រមានពីរឿងបញ្ជូនអត្តពលិកចូលរួមកីឡាជាតិ

នូ មករា September 12, 2016


ភ្នំពេញ៖ ប្រធានការិយាល័យកីឡាខេត្តកំពង់ធំ និង ខេត្តប៉ៃលិនបានទទួលការព្រមានធ្ងន់ៗពីឯកឧត្តមអ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាដោយសារតែការបញ្ជូនអត្តពលិកមកប្រកួតកីឡាជាតិលើកទី១ មានចំនួនតិចពេក ។ ខេត្តប៉ៃលិនបានចុះបញ្ជីចូលរួមប្រកួតកីឡាជាតិលើកទី១ តែចំនួន ៣នាក់ប៉ុណ្ណោះស្របពេលដែលខេត្តកំពង់ធំស្ថិតក្នុងស្ថានភាពស្រពិចស្រពិលនៅឡើយ ។

photo_2016-08-19_09-42-36 [800x600]

ឯកឧត្តមអ៊ុក សិទ្ធិជាតិ បានបញ្ជាក់ថាសូមកុំនិយាយពីរឿងមន្ទីរអប់រំយុវជនកីឡាខេត្តគ្មានលុយគឺខុសហើយព្រោះលុយដែលខេត្តនីមួយត្រូវចំណាយក្នុងការបង់សិទ្ធិប្រកួតក្នុងម្នាក់ ១០០.០០០រឿលនោះមាននៅក្នុងកញ្ចប់ថវិកាប្រចាំឆ្នាំរបស់មន្ទីររួចរាល់អស់ហើយគឺមិនប៉ះពាល់ដល់ការសុំទៅមន្ទីហិរញ្ញវត្ថុនោះទេ ។ ឯកឧត្តមបន្តថា ការមកចូលរួមប្រកួតនេះទៀតរដ្ឋាភិបាលជាអ្នកចំណាយលុយលើការហូបចុកស្នាក់នៅក្នុងកម្រិតខ្ពស់ណាស់ ព្រោះសម្រាប់អត្តពលិកដែលពីមុនក្នុងម្នាក់សម្រាប់មួយថ្ងៃត្រូវចាយ ១៦.០០០រៀលនោះត្រូវបានបង្កើនដល់ ៤៤.០០០រៀល ។ សម្រាប់មន្ត្រីបច្ចេកទេសបង្កើនពី ៣៦.០០០ដល់ ៨០.០០០រៀល ចំណែកការស្នាក់នៅគឺឺនៅសណ្ឋាគារ ឬផ្ទះសំណាក់ដែលទំនើបនិងមានម៉ាស៊ីនត្រជាក់ ។

14196186_897728076998076_4124387377310081391_o

ឯកឧត្តមអគ្គនាយកកីឡាបានព្រមានថាករណីដែលមិនចង់បញ្ជូនអត្តពលិកមកចូលរួមការប្រកួតកីឡាជាតិបែបនេះលោកនឹងរាយការណ៍ទៅរដ្ឋមន្ត្រីជាបន្តទៀត។ ឯកឧត្តមបានបន្តថា ខេត្តត្បូងឃ្មំដែលជាខេត្តបង្កើតថ្មីសោះតែគេមានឆន្ទៈចូលរួមដោយខេត្តនេះបានបញ្ជូនអត្តពលិកចំនួន ១១៩នាក់មកចូលរួមប្រកួត៕

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត