FFC ចេញបញ្ជីឈ្មោះក្រុមជម្រើសជាតិ ទៅហាត់នៅសិង្ហបុរីត្រៀមធ្វើម្ចាស់ផ្ទះ AFF Suzuki Cup ខែក្រោយ

នូ មករា September 12, 2016


 

ភ្នំពេញ៖ បញ្ជីឈ្មោះកីឡាករនៃក្រុមជម្រើសជាតិកម្ពុជា ដែលដឹកនាំដោយលោក Lee Tae Hoon ត្រូវបានកំណត់ជាថ្មីហើយដោយមានសមាជិកចំនួន ២៧នាក់ ត្រូវធ្វើការប្រមូលផ្ដុំហ្វឹកហាត់នៅសិង្ហបុរី ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 ដែលត្រូវប្រព្រឹត្តទៅនៅលើទីលានពហុកីឡដ្ឋានជាតិ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែតុលាខាងមុខនេះ ។

13411650_1751649785072522_1604181490644285064_o

ចំពោះកីឡាករទាំង ២៧នាក់ត្រូវបានកោះហៅប្រមូលផ្ដុំក្នុងដំណាក់កាលដំបូងនេះ គឺមកពីក្លឹបព្រះខ័នរាជស្វាយរៀង ៨នាក់, ក្លឹបក្រសួងការពារជាតិ ៧នាក់, ក្លឹបបឹងកេតអង្គរ ៤នាក់, ក្លឹបភ្នំពេញក្រោន ៣នាក់, ក្លឹបណាហ្គាវើល ៣នាក់ និងក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលីស) ២នាក់ ដែលនឹងត្រូវចេញទៅហ្វឹកហាត់រយៈពេល ១០ថ្ងៃនៅប្រទេសសិង្ហបុរីក្នុងពេលឆាប់ៗខាងមុខនេះ ។

14291873_936069826520330_4977209289821977977_n

លោក ឆាំង ពិសិដ្ឋ អ្នកចាត់ការក្រុមគោព្រៃកម្ពុជានេះ ធ្លាប់បានលើកឡើងថា អំឡុងពេលនៃការប្រមូលផ្ដុំនៅសិង្ហបុរីនោះកម្ពុជានឹងមានការប្រកួតសមជើងប្រហែល ៣ប្រកួតជាមួយក្លឹបម្ចាស់ផ្ទះ ឬជម្រើសជាតិសិង្ហបុរីហើយក្រោយចប់បេសកកម្មបោះជំរុំហាត់នៅក្រៅប្រទេសកម្ពុជា គឺជម្រើសជាតិកម្ពុជា ត្រូវបើកទ្វាទទួលក្រុមហុងកុងវិញម្ដង នៅថ្ងៃទី០៦ខែតុលា មុននឹងជួបក្រុមជម្រើសជាតិស្រីលង្ការ នៅថ្ងៃទី០៩ ខែតុលា ដើម្បីដកស្រង់បទពិសោធន៍ត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 តែម្ដង ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត